តំណាងរាស្ត្រមណ្ឌលសៀមរាប ប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន៣៣វត្តក្នុងស្រុកពួកខេត្តសៀមរាប

0

សៀមរាប:   អ្នកឧកញ៉ា សៀងណាំ សមាជិកសភា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បានរៀបពិធីប្រគេនទេយ្យទានដល់ព្រះសង្ឃ ៣៣វត្តក្នុងក្រុងសៀមរាប ក្រោមព្រះវត្តមាន និមន្តទទួលដោយព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការវត្តទាំង៣៣វត្ត នារសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ។
អ្នកឧកញ៉ា  មានប្រសាសន៍ថា ពិធីប្រគេនទេយ្យទាននេះកើតឡើងដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តសៀមរាប បានអនុញ្ញាតឲ្យ អ្នកឧកញ៉ា សហការជាមួយក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ដើម្បីរៀបចំទេយ្យទានប្រគេនព្រះសង្ឃក្នុងក្រុងសៀមរាប ដោយហេតុថា ប្រជាពលរដ្ឋក្រុងសៀមរាបភាគច្រើនត្រូវធ្វើចត្តាឡីស័ក តាមផ្ទះ ដើម្បីការពារជំងឺកូវីដ-១៩ ហើយមិនបានចេញក្រៅមិនបានយកចង្ហាន់ទៅវត្ត ដែលធ្វើឱ្យវត្តអារាមទាំងឡាយខ្វះខាតចង្ហាន់ ភេសជ្ជៈ និងបច្ច័យ៤ផងដែរ។
អ្នកឧកញ៉ា សៀង ណាំ បានទូលប្រគេន និងអំពាវនាវដល់ព្រះតេជគុណគ្រប់ព្រះអង្គជួយក្រើនរំលឹកដល់ញាតិញោមពុទ្ធបរិស័ទយើង ឱ្យពង្រឹងការគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ជាពិសេសគោលការណ៍៣កុំ ៣ការពារ ខាងលើឱ្យបានម៉ឺងម៉ាត់បំផុត។

លោក ពៅ សិដ្ឋ  អភិបាលរងខេត្តសៀមរាប បានសម្តែងក្តីបារម្ភពីបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ កាន់តែច្រើនឡើងៗ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ននិងបង្ការទប់ស្កាត់ទាំងអស់គ្នា។ ឥឡូវនេះ ខេត្តសៀមរាបមានការរីករាលដាលជាបន្តបន្ទាប់ដែលស្ថិតក្នុងចំណោម រាជធានី-ខេត្តដែលក្រសួងសុខាភិបាល បានចាត់ទុកជាទីតាំងមានហានិភ័យ និងមានការប្រុងប្រយ័ត្នខ្ពស់ដោយត្រូវអនុវត្តវិធានការ៣កុំ និង៣ការពារ។
សូមបញ្ជាក់ថា ទេយ្យទានដែលត្រូវវេរប្រគេនព្រះសង្ឃទាំង ៣៣វត្តទេយ្យទានដែលត្រូវវេរប្រគេនព្រះសង្ឃទាំង ៣៣ វត្ត មួយវត្តទទួលបាន៖ថវិកា ៥០ម៉ឺន អង្ករ៤ការ៉ុង ស្មើនឹង២០០គីឡូក្រាម ស្ករស៥០គីឡូក្រាម អំបិល ៥០គីឡូក្រាម ទឹកបរិសុទ្ធ វីតាល់ ១កែស ត្រីខ ១កេស ទឹកដោះគោ ១កែស មី ១កេស ទឹកត្រី ១យួរ  ទឹកស៊ីអ៊ីវ ១យួរ ៕