ប្រជាពលរដ្ឋ​ជាង​មួយ​រយ​គ្រួសារ​ធ្វើការ​តវ៉ា​ទាមទារ​នៅ​មុខ​សាលាស្រុក​មេមត់​

​ប្រជាពលរដ្ឋ​ចំនួន​១២៦​គ្រួសារ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ឯក​ឧត​ម្ដ​អភិបាលគណះ​អភិបាលខេត្ត​ត្បូងឃ្មុំ​មានចំនួន​បី​ឃុំ​ទី​១​ឃុំ​ជាំ​ក្រវៀន​ទី​២​ឃុំ​ចាន់​មូល​និង​ទី​៣​ឃុំ​រូង​ដែល​ស្ថិត​នៅក្នុង​ស្រុក​មេមត់​កាលពី​រសៀល​ថ្ងៃ​ទី​០៤​សីហា​២០១៤​ម្សិលមិញ​នេះ​។​

​លោក​ចេង​ប៉ុន​រ៉ា​អភិបាល​ស្រុក​មេមត់​បាន​ធ្វើការ​សម្របសម្រួលរ​វាង​លោក​សុខ​វាសនា​ដំណាង​ក្រុមហ៊ុន​ម៉ែន​សារ៉ុន​និង​ដំណាង​ប្រជាពលរដ្ឋ​ចំនួន​៧​រូប​ព្រមទាំង​មាន​ការបំភ្លឺ​ពី​លោក​ប្រធាន​ភូមិបាល​ស្រុក​មេមត់​ស្ដីអំពីរ​និតិ​វិធី​ទទួល​សិទ្ឋ​គ្រប់គ្រង​ដីធ្លី​ដើម្បីឲ្យ​តំណាង​ប្រជាពលរដ្ឋ​យល់​ច្បាស់​អំពី​ផ្លូវច្បាប់​។​ក្នុង​ឳ​កាស់​នោះដែរ​តំណាង​ប្រជាពលរដ្ឋ​បាន​សំនូមពរ​ដល់​អាជ្ញាធរ​ស្រុក​និង​តំណាង​ក្រុមហ៊ុន​ម៉ែន​សារ៉ុន​សុំ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​រស់នៅ​ជា​ច្រើន​ឆ្នាំ​កន្លងមក​ដោយ​មិន​ធ្វើ​ការជួល​ដី​របស់​ខ្លួនឯង​ដែល​បាន​កាប់​រុករាន​ជាច្រើន​ឆ្នាំ​និង​សុំ​មិន​រូស​រើ​លំនៅដ្ឋាន​ហើយ​បាន​ធ្វើ​ដំណាំ​កសិកម្ម​របស់​ពួកគាត់​ជា​ធម្មតា​ដោយ​គ្មាន​ការរំខាន​អំពី​តំណាង​ក្រុមហ៊ុន​បើ​ពុំ​ដូច​ច្នោះ​ទេ​បងប្អូន​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​នេះ​និង​នាំគ្នា​ទៅ​ផ្ទះ​របស់​សម្តេច​នាយ​រដ្ឋមន្ត្រី​ដើម្បី​សុំ​អន្តរា​គម​ន៏​ជួយ​ដល់​ពួកគាត់​ផងដែរ​។​លោក​សុខ​វាសនា​តំណាង​ក្រុមហ៊ុន​ម៉ែន​សារ៉ុន​បាន​និយាយថា​រូបលោក​និង​ក្រុម​ការងារ​ធ្វើ​តាម​គោល​ការបស់​ក្រុមហ៊ុន​នៃ​ផែនទី​ដែល​ក្រុមហ៊ុន​របស់​លោក​បាន​សាម​ទាន​ពី​រាជរដ្ឋាភិបាលបោតែ​ប៉ុ​ណ្ណោះ​បើសិនជា​បងប្អូន​ប្រជាពលរដ្ឋ​ចង់​ធ្វើ​ដំណាំ​កសិកម្ម​លើ​ដី​នេះ​ទៀត​ទាល់តែ​ធ្វើ​តាម​ច្បាប់​របស់​ក្រុមហ៊ុន​គឺ​ត្រូវ​ធ្វើ​កិច្ចសន្យា​ជួល​ដី​ក្នុង​មួយ​ហិច​តា​មួយ​មឺ​នរៀល​ទើប​អាចធ្វើ​បាន​។​លោក​អភិបាល​បាន​និយាយទៀតថា​នៅក្នុង​រឿង​នេះ​រូប​កលោក​និង​ក្រុមការងារ​នឹង​ចុះ​សាវ​ជ្រាវ​ថែមទៀត​ហើយ​ក្នុង​រឿង​នឹង​ដែរ​រូប​លោក​មាន​សិទ្ធ​បានត្រឹមតែ​សម្របសមរួល​គ្មាន​សិទ្ធ​សម្រេច​ទេ​អ្នក​មាន​សិទ្ធ​គឺ​តុលាកា​ឯណ្ណោះ​ទេ​៕​

1 2 3