ទេស​រដ្ឋមន្ត្រី​ចន្ទ័​ សារុន​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​​លិខិត​លេខ ១០៤៤ ស​ជណ ទីស្តីការគណរដ្ឋមន្ត្រី

​ពោធិសាត់​៖ ​ថ្ងៃទី​០៤ ខែ សីហា ឆ្នាំ​២០១៤ ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ ២០១៤ នៅ​សាលាខេត្ត​ពោធិសាត់ បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​​លិខិត​លេខ​១០៤៤​សជណ​របស់​ទីស្តីការគណរដ្ឋមន្ត្រី​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំស្តីព​លទ្ធផល​​និង​បញ្ហា​តំបន់​៣​ជុំវិញ​បឹង​ទន្លេសាប​ខេត្តកំពង់ធំ​ក្រោម​ធ​ធិបតី​

ភាព​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ចន្ទ័​សារុន​អនុប្រធាន​ក្រុមប្រឹក្សា​ស្តារ​និង​អភិវឌ្ឍ​ន៏​វិសយ័​កសិកម្ម​និងអ​ភិ​វឌ្ឍន៏​ជនបទ  ។​

​ឯកឧត្តម​បណ្ឌិត​ចន្ទ័​សារុន​បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​​អភិបាលខេត្ត​ពោធិសាត់​ដែល​បាន​ធ្វើ​របាយ​ការណ៏​យ៉ាង​ក្បោះក្បាយ​ជូន​អង្គប្រជុំ​។ ឯកឧត្តម ចន្ទ័ សារុន​បាន​មាន​ប្រសា​ស​ន៏​ថា​នៅក្នុង​៧​ចំនុច នៃ សេចក្តីជូនដំណឹង​ចំនុច​ទី​១ អស់លោក​មេឃុំ​
​ដែល​មាន​ប្រជាពលរដ្ឋ​ធ្វើស្រែ​នៅក្នុង​តំបន់​៣​ប្រការ​ដែល​ត្រូវ​ចង​ចាំ​បាន​អនុញ្ញាត្តិ​ឲ្យធ្វើ​តែ​មិន​ជា​ដី​កម្មសិទ្ធនោះ​ទេ​ប៉ុន្តែ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​អា​ស្រយ័ផល​តែ​មិន​បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ទេ​ដែល​អាជ្ញាធរ​និង​អាច​ឃ្វាល​ជូន​បាន​តែ​មិន​មាន​សិទ្ធិ​ក្នុង​ការចាត់ចែង​នោះទេ​។​ចំនុច​ទី​២​រាល់​ការស្នើសុំ​ដី​ឬ​ឃ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ត្រូវ​មាន​ផែនទី​បញ្ជាក់​ទីតាំង​និង​និយាម​កាម​ច្បាស់លាស់ ។​ចំនុច​ទី​៣​សូម​ឲ្យ​អនុវត្ត​ឲ្យបាន​ម៉ាំងម៉ាត់​នូវ​ចំណា​ររបស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ចុះ​ថ្ងៃ​ទី ១៦​ខែ មិនា​ឆ្នាំ​២០១២​លើ​សំណើ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចុះ​ថ្ងៃ​ទី​៩​ខែ​មិនា​ឆ្នាំ​២០១២​ក្នុង​ការ​បែងចែក​ដីធ្លី​ជូន​ប្រជាជន ចំនួន ៤០០៤ គ្រួសារ នៅក្នុង​ទាំង​៦​ឃុំ​ក្នុងស្រុក ស្ទោង​ខេត្ត​កំពង់ធំ ។ 
​ចំនុច​ទី​៤​ដែល​មាន​ការទាក់ទង​និង​ខេត្ត​ពោធិ៍សាត់​ដី​ទាំងអស់​នៅក្នុង​តំបន់​៣ កន្លងមក​មាន​វិនិ​​យោគ​បាន​សុំ​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ស្រែ​ក្នុង​តំបន់​មក​ធ្វើ​អាជីវកម្ម​មិន​អនុញ្ញាត្តិ​ចំពោះ​បណ្តា​ខេត្ត​ដែល​នៅជាប់​បឹង​ទន្លេសាប​។​ចំនុច​ទី​៥​បាន​ប្រគល់ឲ្យ​សមត្ថកិច្ច​ធនធានទឹក​អាជ្ញាធរ​ទន្លេសាប និង​សមាសភាព​ពី​ក្រសួង​ពាក់​ពន្ធ័​សហការ​ជាមួយ​ក្រុម​ការងា​រថ្នា​ក់​ជាតិ​ចុះជួយ​ខេត្ត និង គណ​​បញ្ជាការ​ឯកភាព​ខេត្ត​ចុះ​សិក្សា​ឲ្យបាន​ម៉ត់ច​ត់​និង​ការបែងចែក​ដី​អា​ស្រយ័​ផល ក្នុង​តំបន់​៣ ។​
​ចំនុច​ទី​៦​ដី​ក្នុង​តំបន់​២​អាច​ធ្វើស្រែ​បង្កបង្កើនផល​បាន​តែបើ​មាន​ព្រៃ​លិច​ទឹក​ប្រជាពលរដ្ឋ​ត្រូវ​ហាម​កាប់​តែ​ត្រូវ​រក្សា​ទុក​ដោយ​មិន​បណ្តែត​ឲ្យ​កាប់​ឆ្ការ​យក​ដី​នេះ​បន្ត​ទៀត​នោះទេ​។​ចំនុច​ទី​៧ គឺជា​បញ្ជា​​ទៅឲ្យ​ក្រសួង​ធនធានទឹក រៀបចំ​បោះបង្គោល​ឲ្យបាន​ញឹក​បន្តិច ដោយ​ឃ្លាត​ពី​បង្គោល​មួយ​ទៅ​​បង្គោល​មួយ​ប្រវែង​៥០០​ម៉ែត្រ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​បាន​យល់​អំពី​តំបន់​៣ និង​តំបន់​២ ។​

1 2 3