អាមេរិក​បារម្ភ​ណ៍​ពិការ​វាយប្រហារ​ដោយ​គ្រាប់​បែង​បង្កៃ​ក្នុង​ស្បែកជើង​

0

​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​បានចេញ​ការប្រកាស អាសន្ន​ដល់​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ពី​ការគំរាមកំហែង​ជាយថាហេតុ នៃ​គ្រាប់បែក​លាក់​ក្នុង​ស្បែកជើង​ក្នុង​យន្តហោះ​នៃ​ជើងហោះហើរ​មកកាន់ សហរដ្ឋអាមេរិក ។​ទូរទស្សន៍​អាមេរិក NBC ដែល​ដកស្រង់​សម្តី​បណ្តា​មន្ត្រី​រាយការណ៍​កាលពី​ថ្ងៃទី​១៩ កុម្ភៈ​ថា ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​បានប្រកាស​អាសន្ន​ប្រាប់​បណ្តា​ក្រុមហ៊ុន អាកាសចរណ៍​ពី​ការគំរាមកំហែង​ជាយថាហេតុ​ថ្មី​នេះ​ចំពោះ​សន្តិសុខ ដោយ​ផ្អែកលើ​ព័ត៌មាន​ស៊ើបការណ៍​អាមេរិក​គួរឱ្យ​ជឿជាក់​នានា ។​

​ទីភ្នាក់ងារ​សើ​ុ​ប​ការណ៍​អាមេរិក​បាន​ព្រមាន​ពី​ការ បុ​៉​ន​ប៉ង​វាយប្រហារ​ជាយថាហេតុ​លើ​បណ្តា​យន្តហោះ​ដឹក​អ្នកដំណើរ​ជាមួយ គ្រឿងផ្ទុះ​លាក់​ក្នុង​ស្បែកជើង ។​យោងតាម​ទូរទស្សន៍ NBC ថា ដោយសារ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ត្រូវធ្វើ​ការប្រុងប្រយ័ត្ន​ពិសេស មួយ​ចំពោះ​ស្បែកជើង​ពួក​អ្នកដំណើរ​តាម​យន្តហោះ​ទៅកាន់​សហរដ្ឋអាមេរិក នោះ​បណ្តា​អ្នកដំណើរ​នឹង​អាចជា​កម្មវត្ថុ​នៃ​ការត្រួតពិនិត្យ​ខ្លួន យ៉ាង​តឹងតែង​បំផុត ៕ ​1 2 4 5