កីឡាករ Xavi ប្រកាស​ចូល​និវត្តន៍ ពី​ក្រុម​ជម្រើស​ជាតិ

អេ​ស្ប៉ាញ​៖​ខ្សែ​បម្រើ របស់អេ​ស្ប៉ាញ កីឡាករ Xavi បាន​ប្រកាស​ចូល​និវត្តន៍ ពី​បាល់ទាត់​អន្តរជាតិ ។ នេះ​បើ​យោង​តាម​សារព័ត៌មាន វិគី​ចុះផ្សាយ នៅ​ថ្ងៃ​ទី ៦ ខែ កក្កដា​នេះ​។​

​កីឡាក​រវ័យ ៣៤ ឆ្នាំ បាន​ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​ថ្ងៃ​អង្គារ ថា លោក​បាន​សម្រេចចិត្ត ព្យួរ​ទ្រនាប់ជើង អេ​ស្ប៉ាញ បន្ទាប់​ពី​ឈ្នះ ពា​ន ១៣៣ និង ជួយ​ឲ្យ La Roja ឈ្នះ​ពាន 2010 World Cup ។​

​កីឡាករ​រូបនេះ​បាន​និយាយថា “​ខ្ញុំ​បាន​សម្រេច​ចាកចេញ​ពី ក្រុម​ជម្រើសជាតិ ពេលវេលា​របស់​ខ្ញុំ​នៅ​ទីនេះ គឺ​បាន​បញ្ចប់ ” ។ លោក​បាន​បន្តទៀតថា “​ចាប់ពី​ពេលនេះ​តទៅ ខ្ញុំ​ក្លាយជា​អ្នកគាំទ្រ​បាល់ទាត់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ វិញ ” ។ ខ្ញុំ​ពិតជា​មាន​អំណរគុណ​ខ្លាំងណាស់​ជាមួយ​នឹង​អ្នក​រាល់គ្នា នៅក្នុង​សហព័ទ្ធ វា​ជា​ពេលវេលា​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ ។​
​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Xavi បាន​ចូល​លេងឲ្យ​ក្រុម​ជម្រើសជាតិ អេ​ស្ប៉ាញ នៅ​ឆ្នាំ ២០០០ ដោយ​ជួយ​ឲ្យ​អេ​ស្ប៉ាញ ឈ្នះ​មេដាយ ប្រាក់ Olympic នៅ​អូស្ត្រាលី ឈ្នះ European Championship នៅ​អូទ្រីស និង Switzerland ៕

Xavi1