ប្រពន្ធអត់ទ្រាំលែងបានសុំប្តីចែកផ្លូវគ្នាស្រាប់តែប្តីតិរច្ឆានរៀបចំផែនការសម្លាប់ប្រពន្ធបានសម្រេចដោយសាតែផលកម្មប្តីតិរច្ឆានបានគាំងបេះដូងស្លាប់ក្រោយពីឃុំខ្លួនមិនបានប៉ុន្មានម៉ោងផង

0

ខេត្តបាត់ដំបង÷ហេតុការណ៍ឃាតកម្មដែលធ្វើឲ្យមានការភ្ញាក់ផ្អើល១បានកើតឡើងនៅវេលាម៉ោង២:៣០នាទីរសៀលថ្ងៃទី៣ខែមេសាឆ្នាំន២០២១ត្រង់ចំណុចភូមិបោះពោធិ៍ឃុំអូរដំបង១ស្រុកសង្កែខេត្តបាត់ដំបង។សមត្ថកិច្ចឲ្យដឹងថា:ជនរងគ្រោះជាប្រពន្ធដែលបានស្លាប់ដោយសាតែផែនការរបស់ប្តីតិរច្ឆាននៅលើផ្ទះមានឈ្មោះជា.ចាន់រតនាអាយុ៣០ឆ្នាំចំណែកឯប្តីចិត្តកំណាចមានឈ្មោះពេជ្រ.ធារ៉េតអាយុ៣១ឆ្នាំមុខរបរជាងដែកមានកូនស្រីចំនួន២នាក់។
បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា÷ប្តីប្រពន្ធអភ័ព្វខាងលើគេសង្កេតឃើញការរស់នៅជាមួយគ្នាមិនមានភាពចុះសម្រុងនឹងគ្នាឡើយដោយឈ្លោះប្រកែកគ្នាជាប្រចាំដោយសារប្តីជាឃាតករដើរផឹកស៊ីស្ទើររាល់ថ្ងៃនិងប្រើប្រាស់គ្រឿងញៀនផងពេលត្រឡប់មកដល់ផ្ទះវិញតែងតែរករឿងប្រពន្ធកូនជាបន្តបន្ទាប់ដោយគ្មានហេតុផលធ្វើឲ្យប្រពន្ធឈឺចាប់រាល់ថ្ងៃ។ការឈឺចាប់និងភាពអស់ជំនឿលើប្តីនេះហើយបានបង្ខំចិត្តឲ្យជនរងគ្រោះជាប្រពន្ធអស់ការអត់ធ្មត់បន្តទៀតក៏សុំលែងលះគ្នាហើយប្រពន្ធក៏បានទៅរស់នៅជាមួយម្តាយជាបណ្តោះអាសន្ននៅក្នុងភូមិបោះពោធិ៍ដែលនៅក្នុងភូមិជាមួយគ្នា។
ដោយសាតែការសុំបែកគ្នានេហើយទើបបុរសជាប្តីអស់ជម្រើសក៏បានតខ្សែភ្លើងពង្រាយកាត់ទទឹងផ្ទះខ្វាត់ខ្វែងលុះដល់វេលាកើតហេតុខាងលើប្រពន្ធបានលបមកយកខោអាវនៅលើផ្ទះដោយទាញជញ្ជាំងសង្ក័សីលូនចូលក៏ឆក់ស្លាប់តែម្តង។
ប្រភពដដែលបន្ថែមថា÷ភ្លាមៗក្រោយពេលអ្នកស្រុកដឹងថាជនរងគ្រោះជាប្រពន្ធបានស្លាប់ដោយសារផែនការប្តីក៏ទៅប្តឹងនគរប៉ុស្តិនិងនគរបាលស្រុកហើយកម្លាំងនគរបាលក៏បានចុះសាកសួរជនដៃដល់រួចឃាត់ខ្លួនយកទៅឃុំខ្លួនបណ្តោះអាសន្នក្នុងបន្ទប់ឃុំឃាំងតែម្តង។ខណះដែលកំពុងនៅក្នុងបន្ទប់ឃុំឃាំងមិនបានប៉ុន្មានម៉ោងផងកម្មពារតាមទាន់បុរសជាប្តីទំនងបានរងការឈឺចាប់ខ្លាំងនិងទង្វើខ្លួនដែលបានប្រព្រឹត្តទៅលើប្រពន្ធរហូតគាំងបេះដូងស្លាប់តាមក្រោយប្រពន្ធតែម្តង។
ក្រោយជួបហេតុការណ៍បែបនេះនគរបាលមូលដ្ឋានបានបញ្ជូនសាកសពបុរសជាប្តីទៅប្រគល់ឲ្យសាច់ញាតិដើម្បីធ្វើពិពីបុណ្យរួមជាមួយគ្នាតែម្តងនៅថ្ងៃទី៤ខែមេសាឆ្នាំ២០២១នេះ៕សៅ សារិទ្ធ