ហង្ស​ក្រហម ខ្ចី​ខ្សែការពារ​វ័យក្មេង Javier Manquillo ពី​ក្លិប Atletico Madrid ២​ឆ្នាំ

អង់គ្លេស​៖​ក្លិប ហង្ស​ក្រហម បាន​ប្រកាស​ឲ្យដឹង​ថា ខ្លួន​បាន​ចុះហត្ថលេខា កីឡាករ ខ្សែការពារ​ខាងស្តាំ Javier Manquillo ពី​ក្លិប Atletico Madrid ។​

​កីឡាក​រវ័យ ២០ ឆ្នាំ នឹងចូលរួម​លេង ក្នុង​លក្ខណះ​ខ្ចីជើង ២ ឆ្នាំ ជាមួយនឹង ពហុ​កីឡដ្ឋាន Anfield សម្រាប់​រដូវ​កាល​ដំបូង​របស់​ខ្លួន​។​

​កីឡាករ Javier Manquillo បាន​និយាយថា ” ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​ណាស់ ដែល​បាន​ចុះ​កុងត្រា លេង​ជាមួយ​នឹង​ក្លិប​ហង្ស​ក្រហម ដែល​ជា​ក្លិប​ខ្លួន​ពេញចិត្ត​។ ខ្ញុំ​គិតថា វា​ជា​ក្លិប​ដ៏​ធំ​មួយ នៅ​អឺរ៉ុប មាន​អ្នកលេង​ជាច្រើន ដែល​ចង់​មក​លេង​នៅ​ទីនេះ​” ។​
​កីឡាករ Manquillo គឺជា​ខ្សែការពារ Under-20 របស់អេ​ស្ប៉ាញ ដោយ​ចាប់ផ្តើម​អាជីព​ដំបូង នៅ Real Madrid មុន​ផ្លាស់​ទៅកាន់ Atletico ក្នុង​ឆ្នាំ ២០០៧ ៕

Javier-Manquillo