រុស្ស៊ី​ហាមឃាត់​ការនាំ​ចូល​ម្ហូបអាហារ​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​

អង្គការ​ឃ្លាំមើល​សុវត្ថិភាព​អាហារ​របស់​រុស្ស៊ី ថ្ងៃ​ព្រហស្បតិ៍ បានឲ្យដឹងថា រុស្ស៊ី​ចេញ​បម្រាម​គំរាមកំហែង​សងសឹក ដោយ​បាន​ហាមឃាត់​ការនាំ​ចូល​ម្ហូបអាហា​រម​ក​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​។​

​ទីភ្នាក់ងារ​ព័ត៌មាន RIA Novosti បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​លោក Alexei Alekseenko ដែល​បាន​និយាយថា ផ្លែឈើ​និង​បន្លែ​ទាំងអស់​របស់ អឺរ៉ុប និង​ផលិតផល​ទាំងអស់​មក​ពី​សហរដ្ឋ​អាមេរិក​នឹង​ប្រឈមមុ​នឹង​ការហាមឃាត់ ទៅតាម​បទ​ប្បញ្ញា​តិ្ត​របស់លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ក្នុង​ការដាក់ទណ្ឌកម្ម​បក​លើ​ប្រទេស​លោកខាងលិច​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា រុស្ស៊ី​កំពុង​តែពិចារណា​ទៅលើ​ការហាមឃាត់​ការហោះហើរ​ពី​តំបន់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ទៅ​កាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​៕​

Russia's President Vladimir Putin chairs a government meeting at the Novo-Ogaryovo state residence outside Moscow