សូមបងប្អូនប្រជាពលរដ្ឌទាំងអស់គួរតែប្រុងប្រយ័ត្នចំពោះបុរស ២នាក់នៅក្នុងខេត្តកំពង់ឆ្នាំងជាលទ្ធផល នៅល្ងាចថ្ងៃទី០៤ ខែមេសា នេះមានវិជ្ជមានកូវីដ១៩

ខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិតប្រាក់វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ១៦ និង៣០នាទី ល្ងាច ថ្ងៃទី០៤ ខែ មេសា ឆ្នាំ២៩២១ បានបញ្ជាក់ឱ្យក្រុមអ្នកយកព័ត៌មានយើងដឹងថា មានបុរស២នាក់ ១ឈ្មោះ សោម ឡូ អាយុ៣៦ឆ្នាំ ធ្វើការនៅរោងចក្រ ក្រុង
ភ្នំពេញ មានទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ លទ្ធផលនៃការធ្វើតេស្ដលើកទី២ បានបញ្ជាក់ ឲ្យដឹងនៅម៉ោង ១៤ រសៀលថ្ងៃទី ០៤ នេះថា មានវិជ្ជមានកូវីត១៩ ដែលពេលនេះអ្នកជំងឺត្រូវបានដាក់
នៅព្យាបាលដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
ករណីរកឃើញលទ្ធផលវិជ្ជមានកូវីដ
១៩ ខាងលើនេះបន្ទាប់ពីរូបគេបានផ្ដល់សំណាកធ្វើតេស្តកាលពីថ្ងៃទី២៩ ខែ
មេសាឆ្នាំ ២០២១កន្លងមកនៅក្នុងមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនិងក្រោយពីផ្ដល់សំណាករួចមក មន្ទីរពេទ្យក៏បានអនុញ្ញាតឲ្យបុរសខាងលើទៅសម្រា កធ្វើចត្តាឡីស័កនៅក្នុងផ្ទះស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ ប្អេរ ក្រុងកំពង់ឆ្នាំង ។

ដោយឡែកតាម របាយការណ៍របស់លោកមន្ទីរសុខាភិបាលខេត្តកំពង់ ឆ្នាំងបានបញ្ជាក់អោយដឹងថា អ្នកជំងឺរូបនេះមុននឹងរកឃើញវិជ្ជ មានកូវីដ១៩ បានចូលទៅព្យាបាលនៅផ្ទះពេទ្យឯកជន លោក វេជ្ជប ណ្ឌិត ប៉ុល ប៊ូ ចំនួន២ដង ដោយជិះម៉ូតូកង់បីមួយគ្រឿងជាច្រើនដង លេខម្ចាស់កង់បី ០៩៧ ៧៧៧ ១៧ ៦២ នៅក្នុងក្រុងកំពង់ឆ្នាំង ។

ដូច្នេះចំពោះករណីខាងលើនេះលោកប្រ ធានមន្ទីរសុខាភិបាលខេត្តកំ ពង់ ឆ្នាំង សូមអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋ ដែលបានពាក់ ព័ន្ធដោយផ្ទាល់និងដោយប្រយោលជាមួយ ឈ្មោះ សោម ឡូ ដែលមានវិជ្ជមានកូវីដ១៩ ខាងលើនេះ សូមមេត្តាអញ្ជើញមកផ្តល់សំណាក ដើ ម្បីធ្វើតេស្ត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ឱ្យបានរួសរាន់ ដើម្បីចូលរួមស្កាត់ការរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។

ករណី១ទៀត លោកវេជ្ជបណ្ឌិតប្រាក់វ៉ុន ក៏បានបញ្ជាក់ផងដែរថា បុរសម្នាក់ ដែលនាំសង្សារនៅទីក្រុងភ្នំ ពេញមានវិជ្ជមានកូវីដ១៩ មកភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាចកាល
ពីថ្ងៃទី២៤ ខែមិនា នោះលទ្ធផលនៃតេស្ត នៅល្ងាចថ្ងៃទី ០៤ ខែមេសា នេះ ក៏មានវិជ្ជមានកូវីដដែរ។ ដូច្នេះប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ ត្រឡាចក៏ត្រូវតែមានការប្រុងប្រយ័ ត្នឲ្យបានខ្ពស់ដូច
គ្នាដែរ ។ដោយត្រូវចូលរួមអនុវត្តនៅវិធានការរបស់ក្រសួងសុខាភិបាល
គឺ៣ ការពារ ៣កុំ នឹង២ត្រូវចូលរួមទប់ស្កាត់នៃការរាលដាលជំងឺកូវីដ
19ទាំងអស់គ្នា តាមការណែនាំរបស់
ក្រសួងសុខាភិបាល៕