David Luiz គោលដៅ​ជោគជ័យ នៅ PSG

បារាំង ៖ ខ្សែការពារ David Luiz ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់បំផុត រហូតដល់​ទៅ ៥០ លាន​ផោន ប្រហែល ៨៤ លាន​ដុល្លារ ត្រូវបាន ក្លិប PSG ទិញ ពី​តោ​ខៀវ មុន​ការប្រកួត World Cup 2014 នៅ​ប្រេ​ស៊ីល​។​

David Luiz ដែល​ជួប​រឿង​អាក្រក់​បំផុត នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ដែល​ខ្លួន​ជួប​អាល្លឺម៉ង់ ដោយ​លុត ៧ – ១ វា​ជា​រឿង​អាម៉ាស​បំផុត ក្នុង​ប្រវត្តិ​បាល់ទាត់​ប្រេ​ស៊ីល ។ តែ​ទោះជា​យ៉ាងណា កីឡាករ​រូបនេះ សង្ឈឹមថា ខ្លួន​អាច​នឹង​ធ្វើ​ឲ្យ​ល្អ​ប្រសើរ នៅ PSG ដោយ​ជួយ​ដល់ Les Parisiens ដែល​ប្រឈម​បញ្ហា​ខាង​មុខ ។​
​កីឡាក​រវ័យ ២៧ ឆ្នាំ​រូប​នេះ បាន​និយាយថា ” រឿង អាម៉ាស​របស់​ប្រេ​ស៊ីល ខ្លួន​មិន​អាច​ភ្លេច​នោះទេ ក៏ប៉ុន្តែ ពេលនេះ អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ​គឺ ជួយ​ដល់ PSG មួយ​ទំហឹង ។ ខ្ញុំ​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់ ដោយ​មើលទៅ ដូចជា​មាន ឯក​សិទ្ធ​ខ្លាំងណាស់ ជាមួយនឹង​ក្លិប​ដ៏​ធំ​នេះ ដោយ​សង្ឈឹមថា​នឹង​ឈ្នះ​ពា​ន Champions League ទៀតផង​” ។​

luiz-targets-psg-success-930192