បុរសម្នាក់បើកអាត្រាក់ភ្ជួរដីចំការជាន់មីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

0

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ១៨-១៥នាទី មានករណីត្រាក់ភ្ជួរដីជាន់មីនតោនផ្ទុះ នៅចំណុចដីចម្ការ របស់លោកជំទាវ អេង ស្ថិតនៅភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង បណ្តាលឱ្យខូចខាត ត្រាក់ទ័រ ០១ គ្រឿង និងរបួសធ្ងន់០១នាក់ ជនរងគ្រោះជាអ្នកបើកបរត្រាក់ទ័រ ឈ្មោះ ញីម រស្មី ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំថ្លាត ស្រុកអន្លង់វែង ( រងរបួសធ្ងន់ត្រង់ក្បាល ស្មា និងខ្នង )បច្ចុប្បន្នបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ចំណែកត្រាក់ទ័រត្រូវបានក្រុមគ្រួសារយកទៅរក្សាទុក ៕ដោយ៖ចាន់ ធី