​ប្រជាពលរដ្ឋ​យក​ញ​តិ​មក​ដាក់​សាលាខេត្ត​ត្បូងឃ្មុំ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរខេត្ត ជួយ​ដោះស្រាយ​ដី​ដែល​ក្រុមហ៊ុន ម៉ែន សារុន រំលោភ​ឈូសឆាយ​

0

​ ​ត្បូងឃ្មុំ​៖ ប្រជាពលរដ្ឋ​ចំនួន​១២៦​គ្រួសារ សូម​ឲ្យ​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​របស់​ពួកគាត់ ដែល​បាន​អាស្រ័យ​ផល​យូរ​មកហើយ ឥលូវ​ត្រូវ​ក្រុមហ៊ុន ម៉ែន សារុន រំលោភ​ឈូសឆាយ ។​ ​ ​លោក ថុ​ន សុផល តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៤ នេះ មាន​ប្រជាពលរដ្ឋ ចំនួន​១២៦​គ្រួសារ បាននាំគ្នា​មក​តវ៉ា​ដល់​នៅមុខ​សាលាខេត្ត​ត្បូងឃ្មុំ ក្នុង​បំណង​សូម​ឲ្យ​លោក អភិបាលខេត្ត​ត្បូងឃ្មុំ មេត្តាជួយ​ដោះស្រាយ​បញ្ហាដីធ្លី ចំនួន​៣៤០​ហិកតា ចំណុច ព្រៃ​ពល​ប្រ​ម៉ា ច្រក់​របង ទួល​ស្រឡៅ ព្រែក​ស្ទឹង​ស្រី និង ទួល​គ្រោះ ស្ថិតនៅ​ខាងជើង​ភូមិ​ថ្ម​តា​ដោក ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។??????????????????????????????? ???????????????????????????????

ដី​នេះ​ប្រជាពលរដ្ឋ​ចំនួន​៦១៧​គ្រួសារ នៅក្នុង​ឃុំ​ជាំ​ក្រវៀន ឃុំ​ចាន់​មូល ឃុំ​រូង ស្ថិតក្នុង​ស្រុក​មេមត់ និង​ភូមិ​ពញាក្រែក ឃុំ​វាល​ម្លូរ ស្ថិត​ក្នុងស្រុក​ពញាក្រែក ពួកគាត់​ទទួល​អាស្រ័យ​ផល​យូរ​ឆ្នាំ​មកហើយ មាន​ដាំ​ដំណាំ ដំឡូង​មី ពោត ស្វាយចន្ទី កៅស៊ូ ចេក និង សាងសង់​លំនៅដ្ឋាន​ទៀតផង ។​ ​ ​ ​លោក ថុ​ន សុផល បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ស្រាប់តែ​ពេល​ឥលូវ​នេះ មាន​ក្រុម ហ៊ុន ម៉ែន សារុន ចេញមុខ​មក​អះអាងថា​ជា​ដី​របស់ខ្លួន ហើយ​បាន​យក​គ្រឿងចក្រ​ចូលមក​កាយ ក្រវ៉ាត់ ហ៊ុំព័ទ្ធ ដើម្បី​យក​ដី​ប្រជាពលរដ្ឋ​ទៅវិញ ។

លើក​ទី​១-​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៤ លើក​ទី​២-​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៤​និង​លើក​ទី​៣-​នៅ​ថ្ងៃទី​២៧-២៨-២៩​និង​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៤ ហើយនឹង​បន្ត​ការ​ឈូសឆាយ លើ​ដំណាំ​របស់គាត់ ទើប​ប្រជាពលរដ្ឋ​ទាំងអស់នោះ នាំគ្នា​មក​សូម​ឲ្យ​លោក អភិបាលខេត្ត​ជួយ​ដោះស្រាយ ដោយ​អនុគ្រោះ​ជូន​ពួកគាត់​ផង ។​ ​