នារី​ម្នាក់​ត្រូវ​ចោរ​គំរាម​ប្លន់​យក​ម៉ូតូ​ជិះ​គេចខ្លួន​ដោយ​សុ​វត្តិភាព​

​ភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​រៀន​ក៏​ត្រូវ​ក្រុមចោរ​មួយក្រុម​ស្ទាក់ផ្លូវ​ប្លន់​យក​ម៉ូតូ​ម៉ាក ស៊ុយ​ស៊ូ​គីនិច មួយ​គ្រឿង​បាន​សម្រេច​និង​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិភាព ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃទី ៧ សីហា ២០១៤ នៅ​ចំណុច​ផ្លូវ​៥៣ BT ស្ថិតក្នុង​ភូមិ​បឹង​ទ​ពុន

ខណ្ឌមានជ័យ ។​នារី​រងគ្រោះ​មាន​ឈ្មោះ រស្មី អាយុ​២១​ឆ្នាំ ជា​និស្សិត ស្នាក់នៅ​ក្នុង​ភូមិប​បឹងទំពុន ខណ្ឌមានជ័យ ។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ នារី​រងគ្រោះ​បាន​ចេញពី​រៀន​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គីនិច ស៊េរី​ឆ្នាំ ២០១៤ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1TG-1934 មកដល់​ចំណុច​កើតហេតុ​ក៏​មាន​ក្រុមចោរ​មួយក្រុម​មាន​គ្នា​បីនាក់ បាន​ស្ទាក់ផ្លូវ​និង​ធ្វើ​សកម្មភាព​ប្លន់ ដោយ​ជនសង្ស័យ​បាន​យក​កាំភ្លើង មួ​យ​ដើម​ភ្ជង់​នារី​រងគ្រោះ​ឱ្យ​ចុះ​ពីលើ​ម៉ូតូ និង​វាយ​ទៅលើ​នារី​រងគ្រោះ​និង​ដំបង​ហើយ​នាំគ្នា​ឡើង​ជិះ​ម៉ូតូ​ជនរងគ្រោះ​គេច​ខ្លួន​ដោយ​សុវត្ថិភាព​។​
​ក្រោយពេល​កើតហេតុ​នារី​រងគ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងទំពុន​៕

1