កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យសារាចរណ៍និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីកូវីត19

បន្ទាយមានជ័យ៖យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីបញ្ហាប្រឈម នៃការរីករាលដាលជំងឺឆ្លងកូវីត19 ក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ 2021 នោះ បច្ចុប្បន្ននៅមិនទាន់មានភាពធូរស្រាលនៅឡើយ។ 

   ដើម្បីជាវិធានការបង្ការនិងទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ19 រដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានកោះអញ្ជើញ បើកកិច្ចប្រជុំដែលមានការអញ្ជើញចូលរួម ពីអស់លោកលោកស្រី មន្ត្រីនៃមន្ទីរពាក់ព័ន្ធ លោកមេឃុំ ចៅសង្កាត់ ក្នុងគោលបំណង ផ្សព្វផ្សាយអនុក្រឹត្យ សារាចរណ៍ណៃនាំនិងសេចក្ដីសម្រេចនានា របស់រាជរដ្ឋាភិបាលកម្ពុជានាថ្ងៃទី 7 ខែមេសាឆ្នាំ 2021។ 

     ឯកឧត្តម អ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើក ឡើងថា៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះមានសារៈសំខាន់ណាស់ ដើម្បីឱ្យអស់លោកលោកស្រីយកទៅធ្វើការផ្សព្វផ្សាយ បន្តដល់ស្រទាប់មហាជនតាមទីសាធារណៈនិងមូលដ្ឋានរបស់ខ្លួន ស្ដីពីវិធានការបង្ការនិងទប់ស្កាត់ ការរាតត្បាតនៃជំងឺឆ្លងកូវីដ19ជាពិសេសនៅក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិក្នុងគោលបំណងធានាការពារអាយុជីវិត របស់ប្រជាពលរដ្ឋសុខភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈព្រមទាំងកាត់បន្ថយ ឱ្យបានជាអតិបរិមានូវផលប៉ះពាល់ នៃការឆ្លងរីករាលដាលជំងឺឆ្លងកូវី19 ដ៏កាចសាហាវនេះ។ 

    ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍បន្តថា នៅក្នុងបរិការណ៍នៃព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ 2021 ដែលប្រទេសជាតិយើងបាននិងកំពុងបន្តជួយប្រឈមនឹងហានិភ័យខ្ពស់ នៃការឆ្លងរីករាលដាលកូវី19 នេះ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចលេខ 44 សសរ ស្ដីពីការហាមឃាត់ ការធ្វើដំណើរនិងការបិត រមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីត19 ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយជាបណ្ដោះអាសន្ន សម្រាប់រយៈពេល 14ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី 7 ខែមេសាឆ្នាំ 2021 រហូតដល់ថ្ងៃទី 20 ខែមេសាឆ្នាំ 2021 ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 ពីភូមិសាស្ត្រនៃខេត្តមួយទៅភូមិសាស្ត្រ នៃខេត្តមួយទៀត។ដោយ៖ ឃិន គន្ធា