យុវជន​២​នាក់​ជិះ​ម៉ូតូ​រត់គេច​ពី​គេ​ដេញ​វាយ​បុក​រថយន្ត​រងរបួស​ធ្ងន់​ស្រាល​

​ភ្នំពេញ​៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​រត់​គេច​ពី​ការ​តាម​ដេញ​វាយ​របស់​យុវជន​មួយក្រុម​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ចំ​ពេញទំហឹង​បណ្ដាលអោយ​ហោះ​ផ្លោង​បោក​និង​ថ្នល់​រងរបួស​ធ្ងន់​ស្រាល ចំណែក​រថយន្ត​រង​ការខូចខាត​បន្តិចបន្តួច​មិន​ចង់​មាន​រឿង​វែងឆ្ងាយ​ក៏​បើក​ចេញ​ទៅ

​បាត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃទី​៧​ខែ​សីហា​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​កែង​ផ្លូវ​លេខ​៤៨៨ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ប្រភព​ព័ត៍មាន​ពី​កន្លែងកើតហេតុ​បាន​អោយដឹងថា នៅ​មុនពេល​កើត ហេតុ​គេ​បាន​ឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ  1BO-0425 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៨៨​ក្នុង​ល្បឿន​យ៉ាង​លឿន ទិសដៅ​ពី​កើត​ទៅ​លិច ដោយ​ជិះ​រត់គេច​ពី​ការ​តាម​ដេញ​វាយ​របស់​យុវជន​មួយក្រុម​ឆ្ពោះ​ឡើង ទៅ​ផ្លូវ​លេខ​២៧១​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​កំពុងធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ចំ​ពេញទំហឹង​បណ្ដាលអោយ​យុវជន​ទាំង​២​នាក់​ហោះ​ផ្លោង​បោក​និង​ថ្នល់​រងរបួស​ធ្ងន់​ស្រាល​។​បន្ទាប់​ពី​កើតហេតុ​រថយន្ត​រង​ការខូចខាត​បន្តិចបន្តួច​ហើយ​មិន​ចង់​មានរឿង​វែងឆ្ងាយ​ក៏​បើក​ចេញ​ទៅ​បាត់​ចំណែក​ជនរងគ្រោះ​របួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​..​រីឯ​ម៉ូតូ​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​រង់ចាំ​ជនរងគ្រោះ​មក​ទទួល​យក​វិញ​៕

1