មិនព្រមស្តាប់សមត្ថកិច្ចចុះបិទទីតាំងហ្គេមមួយកន្លែងឃាត់ខ្លួនមនុស្សជិត១០នាក់

0

ខេត្តបាត់ដំបង÷ស្របពេលដែលរាជរដ្ឋាភិបាលបានចេញសេចក្តីណែនាំពាក់ព័ន្ធនិងវិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩អាជ្ញាធរខេត្តចាប់ផ្តើមអនុវត្តនូវគ្រប់វិធានការបូករួមទាំងការជួបជុំគ្នាច្រើនផងទើបនៅល្ងាចថ្ងៃទី០៨ខែមេសានេះអាជ្ញាធរនិងសមត្ថកិច្ចខេត្តបាត់ដំបងចុះបិទទីតាំងបើកហ្គេម១កន្លែងនិងឃាត់ខ្លួនក្រុមក្មេងជិត១០នាក់ខណះពួកគេមិនគោរពតាមការណែនាំរបស់រដ្ឋាភិបាល។
កិច្ចប្រតិបត្តិការនេះបង្ក្រាបទីតាំងហ្គេម១កន្លែងខាងលើនេះដឹកនាំការបង្ក្រាបដោយលោកណុប.ដារ៉ាអភិបាលរងខេត្តបាត់ដំបងដោយបើកការបង្ក្រាបនៅល្ងាចថ្ងៃទី០៨ខែមេសាឆ្នាំ២០២១ត្រង់ចំណុចផ្លូវលេខ២កន្លះក្នុងភូមិ២០ឧសភាសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង។
លោកលាង.វាសនាអភិបាលរងក្រុងបានប្រាប់ឲ្យដឹងថា÷ទីតាំងលួចបើកលេងហ្គេមអ៉ីនធឺណែតយ៉ីហោ(ESPORT)ខាងលើនេះមន្ត្រីជំនាញធ្លាប់បានចុះណែនាំច្រើនលើករួចមកហើយប៉ុន្តែនៅតែមិនស្តាប់តាមការណែនាំនៅតែបន្តបើកលួចលាក់ប្រមូលផ្តុំគ្នាច្រើនល្មើសនិងបម្រាមរបស់រដ្ឋាភិបាលស្តីពីការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ថែមទៀត។
ការអនុវត្តច្បាប់នេះដែរកម្លាំងបង្ក្រាបបានឃាត់ខ្លួនក្រុមយុវវ័យបានចំនូន៨នាក់រួមទាំងម្ចាស់អាជីវកម្ម១នាក់ផងដែរមានឈ្មោះលី.ប៊ុឡុងអាយុជិត៣០ឆ្នាំរស់នៅក្នុងក្រុងបាត់ដំបងខេត្តបាត់ដំបង។ក្រោយសមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកប្រព្រឹត្តទាំង៨នាក់កម្លាំងការិយាល័យជំនាញនៃអធិការក្រុងព្រមានតម្រូវឲ្យធ្វកិច្ចសន្យាអប់រំណែនាំឲ្យឈប់ប្រព្រឹត្តចំណែកឯម្ចាស់ទីតាំងសមត្ថកិច្ចទុកឱកាសអប់រំលើកចុងក្រោយម្តងទៀតចំពោះអាជីវកម្មហ្គេមអ៉ីនធឺណែតត្រូវបិទផ្អាកដំណើរការជាបណ្តោះអាសន្នចាប់ពីថ្ងៃអប់រំធ្វើកិច្ចសន្យានេះតទៅ៕សៅ សារិទ្ធ