ស្រវឹង​ជោកជាំ​បើក​ម៉ូតូ​ទៅបុក​ម៉ូតូមួយទៀត​ ​រងរបួសធ្ងន់​ម្នាក់ និង​ស្រាល៣​នា​ក់

​ភ្នំពេញ​៖ មនុស្ស​ម្នាក់​បាន​រង់រ​បួស​ធ្ងន់​និង​៣​នាក់​បានរ​ង់​របួសស្រាល​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរ​មួយ រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​បញ្ចា​សទិស​គ្នា  យ៉ាង​ពេញទំហឹង  ។ 

ហេតុ​ការណ៌​នោះ​កើតឡើង​ការពីរ​វេលា​ម៉ោង​១១​និង​៥០ នាទី​យប់ ថ្ងៃទី​០៧ ខែ​កក្ដ​ដា​ឆ្នាំ​២០១៤​តាម​បណ្ដោយ​ផ្លូវជាតិ​៥៩៨ ត្រង់​ចំណុច​ជាប់​ផ្សារ​ជ័យ​ជំ​ន័យ ស្ថិតនៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។​
​    ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​បា​ន​ឃើញ ម៉ូតូ​ស៊ុយ​សូ​គី វីវ៉ា មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AK.1311 ជិះ​ដោយ​បុរស​ម្នាក់​ស្រវឹង​ជោកជាំ ដែល​បុរស​នោះ​មានឈ្មោះ ទីណា អាយុ ២៤ ឆ្នាំ ស្នាក់​ក្នុង​សង្កាត់​ទួល​សង្កែ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សិ​កែវ ហើយ​រូបគាត់​បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៩៨ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​ដែល​ទៅ​ដល់​ចំណុចកើតហេតុ​ខាងលើ ក៍​រ៉េ​ចង្កូត​ទៅ​បុក​ជាមួយ ម៉ូតូ ស៊ុយ​សូ​គី​ស្មាស​វី មួយគ្រឿង ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1F.7353   ជិះ​ដោយ​បុរស​៣​នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៩៨  ក្នុង​ទិស​កើត​ទៅ​លិច បុក​បញ្ចា​សទិស​គ្នា យ៉ាង​ពេញទំហឹង បណ្ដាល​អោយ​បុរស​ដែលជា​អ្នក​បើក​ម៉ូតូ​ស៊ុយ​សូ​គី​ស្មាស​វី រង់​របួសធ្ងន់ ហើយ​បុរស​៣​នាក់​ទៀតរ​ង់​របួសស្រាល ត្រូវ​រថយ្ដ​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ​រង់​ការខូចខាត​ដូចគ្នា ហើយ​ភ្លាមៗ​បុរស​ស្រវឹង​ជោកជាំ​ដែលជា​អ្នកបង្ករ​ខាងលើ​បាន​ព្យាយាម​រត់គេច​ដល់​ក្នុង​បឹង​ឈូក​ចូលក្នុង​ទឹកស្អុយ តែ​ត្រូវ​បងប្អូន​ជន​រង់​គ្រោះ​ដេញចាប់​បាន​មក​កន្លេង​កើតហេតុ​វិញ​។​
​    ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ថាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង យក​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ ទៅ​រក្សាទុក​នៅ​ខណ្ឌ​ឬ​ស្សី​កែវ  ដើម្បី​រង់ចាំ​ការដោះស្រាយ​ពេល​ទៅ​តាម​ផ្លូវច្បាប់ ៕ 
​គួរ​បញ្ចាក់​ថា​គ្រោះ​ខាងលើ​បង្ករ​ឡើង​ដោយសារ​បុរស​ស្រវឹង​ជោកជាំ​ខាងលើ​បាន​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ហើយ​បើក​ក្នុង​ល្បឿន​លឿន​ក៍​ទៅបុក​អ្នកធ្វើ​ដំណើរ​ដែល​មិនដឹង​អី​សោះ​។ 

1