ប្រទះឃើញសាកសពស្រ្តីម្នាក់ត្រូវបានសម្លាប់ដោយអាកនៅត្រង់ចំណុច ចិញ្ចើមផ្លូវតំបន់ អូរត្រេះក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្រ្ដីម្នាក់ដែលសង្ស័យថាត្រូវបានគេសម្លាប់ដោយអាផ្តាច់បំពង់ក ។ហេតុការនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី០៩ខែ មេសា ឆ្នាំ ២០២១ នៅត្រង់ ចំណុចតាមបណ្តោយផ្លូវលេខ៨៣៥ ស្ថិតក្នុងភូមិលេខ ០៦ សង្កាត់លេខ ៤ក្រុង ខេត្តព្រះសីហនុ។
មន្រ្តីប៉ូលិសប៉ុស្តិ៏រដ្ឋបាលសង្កាត់លេខ៤បានឲ្យដឹងថាសាកសពស្រ្តីរងគ្រោះអាចមានអាយុ ២០ឆ្នាំ ទៅ២៥ឆ្នាំមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ នៅលើសាកសពមានស្នាមអារផ្តាច់បំពង់ក ប៉ុន្តែរមិនមាន ឈាមដក់នៅក្បែរសាកសពទេ ចំណុចនេះសង្ស័យថា សពស្រ្តីរងគ្រោះត្រូវបានឃាតករសម្លាប់នៅក្នលែងផ្សេង រូចហើយទើបដឹកយកទំលាក់ចោលចំណែកនៅក្បែរៗកន្លែងកើតហេតុក៏រកមិនមិនឃើញអ្វីគួរឲ្យកត់សម្គាល់នោះដែរ។
បច្ចុប្បន្ន សាកសពស្រ្តីរងគ្រោះកំពង់ត្រូវបានសមត្ថកិច្ចជំនាញវិឡាសាស្រ្តនៃស្នងកាដ្ឋាននគបាលខេត្ត ព្រះសីហនុ ធ្វើកោសល់វិច្ច័យ យ៉ាងយកចិត្តទុក្ខដាក់ និងបន្តធ្វើការស្រាវជ្រាវវែកមុខរកឃាតករដៃដល់ ចាប់ខ្លូន យកមកផ្តន្ទាទោល តាម ផ្លូវច្បាប់៕