​​ជនសង្ស័យ​ភេទ​ប្រុស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បន្ទាប់ពី​ជនសង្ស័យ​បាន​ប្រព្រឹត្ត​នូវ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

0

​សៀមរាប ៖ ជនសង្ស័យ​ភេទ​ប្រុស​ម្នាក់នេះ​និង​វត្ថុតាង​រួមមាន​ប្រភេទ​គ្រឿងញៀន​ខុសច្បាប់​ម៉ា​ទឹកកក ចំនួន ៦ កញ្ចប់​តូច និង ឩ​បក​រណ៍​ច្នៃ​ជក់​គ្រឿងញៀន​ខុសច្បាប់​មួយចំនួនទៀត​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន​និង​ដកហូត​បាន​ពី​ជនសង្ស័យ​រួច​យកមក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ការ​សួ​នាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។ លោក​វរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​នគ​របាល​ប្រឆាំង​បទល្មើស​និង​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​ដោយ​អនុវត្ត​ជាប្រចាំ​តាម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ក៏ដូចជា​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ផង​នោះ ។

​ជាក់ស្តែង​នៅ​ថ្ងៃទី​០៦​ខែសីហា​ឆ្នាំ​២០១៤​កន្លងទៅ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​សហការ​ណ៍​ជាមួយ​កម្លាំង​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​សង្កា​ត់​ស្វាយដង្គំ ក្រុង​សៀមរាប បានធ្វើ​ការតាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការបង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស​ម្នាក់នេះ​បាន​និង​វត្ថុតាង​ទាំងអស់​ខាងលើ​នៅក្នុង​ភូមិប​ណ្ឌ​ល ២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប តែម្តង​។

ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​សមត្ថកិច្ច​បា​នប​ន្ត​ឲ្យ​ដឹង​ទៀតថា​បន្ទាប់ពី សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ព្រមទាំង​វត្ថុតាង​ទាំងអស់​បាន​ហើយ​នោះ​រួច​យកមក​ធ្វើការ​សួរនាំ​បន្ត​នៅ​ការិយាល័យ​ជំនាញ​រួចមក​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​រូបគេ​ពិតជា​បាន​ប្រ​ព្រ​ត្តឹ​នៅ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាកដ​មែន​ដោយ​បច្ចុប្បន្ន​ទាំង​ជនសង្ស័យ​និង​វត្ថុតាង​រួមមាន​ប្រភេទ​គ្រឿងញៀន​ខុសច្បាប់​ម៉ា​ទឹកកក ចំនួន ៦ កញ្ចប់​តូច និង ឩ​បក​រណ៍​ច្នៃ​ជក់​គ្រឿងញៀន​ខុសច្បាប់​មួយចំនួនទៀត​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​០៨​ខែសីហា​ឆ្នាំ​២០១៤​នេះ​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​បន្ត ៕ ​Share2014-08-08-3136c08dd11d24d2a2888e9741d4c538c9cfaf4e2d315a25aa1fd70a4c49d262-Picture_jpg07-08-2014-1 (1) 07-08-2014-1 (3)