ស្ត្រីចំណាស់ម្នាក់កំពុងដាំដំណាំក្នុងចម្ការត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម្ម

0

ខេត្តបាត់ដំបង÷ស្របពេលមេឃកំពុងភ្លៀងខ្លាំងស្ត្រីចំណាស់ម្នាក់កំពុងដាំដំណាំក្នុងចម្ការរន្ទះបានបាញ់បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម្មនៅតំបន់ព្រំដែនស្រុកសំពៅលូនខេត្តបាត់ដំបង។ប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា÷គ្រោះធម្មជាតិនេះបានកើតឡើងនៅវេលាម៉ោងជិត៣:០០នាទីរសៀលថ្ងៃទី១១ខែមេសាឆ្នាំ២០២១ត្រង់ចំណុចក្នុងចម្ការក្បែរភូមិស្រឡៅជ្រុំឃុំសេរីមានជ័យស្រុកសំពៅលូនខេត្តបាត់ដំបង។
ប្រភពខាងលើបានបន្ថែមថា÷ស្ត្រីជនរងគ្រោះស្លាប់មានឈ្មោះ(ភឿន)អាយុជាង៥០ឆ្នាំបច្ចុប្បន្នរស់នៅក្នុងភូមិឃុំកន្លែងកើតហេតុខាងលើ។ក្នុងពេលដែលរងគ្រោះធម្មជាតិដោយរន្ទះបាញ់នេះជនរងគ្រោះកំពុងដាំដំណាំនៅក្នុងដីចម្ការស្របពេលដែលមានភ្លៀងធ្លាក់ខ្លាំងផងនោះក៏បង្ករជារន្ទះបាញ់បានបាញ់ត្រូវតែម្តង។
អាកាសធាតុប្រែប្រួលលឿនបង្កហេតុជាភ្លៀងផ្គរនិងរន្ទះបាញ់ចាប់តាំងពីដើមខែមេសាឆ្នាំ២០២១មកនេះបានបាញ់សម្លាប់មនុស្សសត្វកើនឡើងដល់៣លើកនៅលើទីតាំងផ្សេងគ្នាក្នុងនោះ២លើកកើតឡើងនៅក្នុងស្រុកភ្នំព្រឹកសម្លាប់សត្វគោ២ក្បាលមនុស្សស្រីចំនួន២នាក់និងករណីចុងក្រោយនេះបណ្តាលឲ្យស្លាប់ស្ត្រីចំណាស់ម្នាក់ទៀតបានស្លាប់នៅហ្នឹងកន្លែងឋិតនៅក្នុងស្រុកសំពៅលូនខេត្តបាត់ដំបងក្នុងនោះក៏មានប៉ះពាល់ដល់លំនៅឋានពលរដ្ឋ១ចំនួនផង៕សៅ សារិទ្ធ