ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងសំណូមពរឲ្យសមត្ថកិច្ចបង្គ្រាបក្មេងទំនើងដើរពេលយប់លួចចាក់សំរាមចោលតាមសួនច្បាររាយប៉ាយធ្វើឲ្យខូចបរិស្ថាន

0

ខេត្តកំពង់ឆ្នាំង៖ សំរាមជាច្រើនធុងដែលដាក់នៅតាមសួនច្បាររឹទ្ធិសែននាងកង្រី មុខមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមក្មេងទំនើងលួចចាក់ចោលរាយប៉ាយយ៉ាងអនាធិបតេយ្យ ដែរបញ្ហានេះប្រជាពលរដ្ឋសូមឲ្យអាជ្ញាធរចាត់វិធានការបង្ក្រាបឲ្យបានម៉ឺងម៉ាត់ដើម្បីថែរក្សាបរិស្ថានសោភ័ភាពនៅក្នុងក្រុងកំពង់ឆ្នាំង។

ប្រជាពលរដ្ឋដែលនាំគ្នាដើរហាត់ប្រាណនិអង្គុយលេងនៅតាមសួនច្បាររឹទ្ធិសែននាងកង្រី និងសួនច្បារដើមពោធិ៍វិមានឯករាជ្យក្រុងកំពង់ឆ្នាំង បានអោយដឹងថា នៅពេលយប់ៗមានក្មេងទំនើងជាច្រើនអ្នកតែងតែដើរបង្កភាពអាណាធិបតេយ្យពេលយប់នៅតាមសួនច្បារក្នុងក្រុងកំពង់ឆ្នាំងករណីជាក់ស្ដែងដូចជាការចាក់សំរាមចោលពាសវាលនៅសួនច្បារមុខសួនច្បាររិទ្ធិសែននាងកង្រីជាដើមនិងជិតទីតាំងស្នងការនគរបាលខេត្តកំពង់ឆ្នាំងនិងជិតទីតាំងទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងផងដែរ ។ ហើយកន្លងមកក៏ធ្លាប់មានក្មេងទំនើងមួយក្រុម បានវ៉ៃបំផ្លាញអំពូលភ្លើងតាមសួនច្បារនៅក្នុងសួនច្បារសម្ដេចគង់ សំអុលជិតមជ្ឈមណ្ឌលស៊ីម៉ាក់ផងដែរ។

ករណីខាងលើនេះប្រជាពលរដ្ឋមិនទាន់ឃើញសមត្ថកិច្ចដែលដើរល្បាតពេលយប់ ចាត់វិធានការភ្លាមៗ ដើម្បីបង្រ្កាបក្រុមក្មេងទំនើងដើរលេងពេលយប់នោះឡើយ ហើយក្រោយពីបំផ្លាញរួច ទើបសមត្ថកិច្ចនាំគ្នាស្រាវជ្រាវចាប់ខ្លួនយកមកអប់រំណែនាំ ឬផាកពិន័យ។ ជាមួយនេះប្រជាពលរដ្ឋ សូមសំណូមពរដល់ដល់លោកអភិបាលខេត្ត និងលោកអភិបាលក្រុងក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយចាត់វិធានការបង្ក្រាបក្មេងទំនើងខាងលើនេះឲ្យមានប្រសិទ្ធិភាពផងចុះ៕