គ្រឿងចក្រ៣គ្រឿងកំពុងឈូសឆាយដីព្រៃលិចទឹក ដោយគ្មានច្បាប់របស់មន្រ្តីតុលាការ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហើយ

0

ខេត្តកំពង់ធំ៖ គ្រឿងចក្រ ដែលបានធ្វើសកម្មភាពឈូឆាយដីព្រៃលិច ក៏ដូចជាបំផ្លាញទីជម្រកមច្ចាជាតិ ដោយគ្មានច្បាប់ទម្លាប់ ដោយអាងខ្លួនជាមន្ត្រីតុលាការ រហូតមកដល់ពេលនេះ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២១។

ពាក់ព័ន្ឋនិង គ្រឿងចក្រ៣គ្រឿង ដែលបាននាំយកមកកាយក្រវ៉ាត់ដីស្រែ តែដល់ឃើញដីព្រៃលិចទឹកបែបទំនង នៅក្បែរ ក៏បន្លំកាយតែម្តងទៅ ធ្វើឲ្យប៉ះពាល់ដីព្រៃលិចទឹកជាច្រើន  ដោយមិនចាំបាច់ញញើតច្បាប់ទម្លាប់អី ដោយសារសារម៉ីខ្លួនជាអ្នកអនុវត្តហើយនោះ សូម្បីសហគមន៍ អភិរក្ស និងមេភូមិ មេឃុំ ក៏ពុំមានសមត្ថភាព ទប់ស្កាត់បានដែរ ។

សូមបញ្ជាក់ផងដែរថា សកម្មភាពឈូសឆាយដីព្រៃលិចទឹកនេះ បានធ្វើការទន្ទ្រានដីព្រៃហាមឃាត់ ស្ថិតភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  ដោយប្រើប្រាស់ ត្រាក់ទ័រចំនួន២គ្រឿង និងអេចស្ការវាទ័រ១គ្រឿងបានចុះក្រវ៉ាតដីស្រែ នៅចម្ងាយ៥០០ម៉ែត្រពីអាងទឹកគឹម ឃាង ស្ថិតប៉ះពាល់ដីព្រៃដែលជាតំបន់ហាមឃាត់។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កាលពីរសៀលថ្ងៃ០១ឧសភានេះ លោក ហម ហុន នាយខណ្ទរដ្ឋបាលជលផលកំពង់ធំ នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ធំ បានឲ្យដឹងតាមទូរស័ព្ទថា ចំពោះម្ចាស់ដីឈ្មោះជក់ ងួនធ្វើការជាចៅក្រមខេត្តស្វាយរៀង ចំណែកម្ចាស់អេស្កាវាទ័រឈ្មោះលោក  រ៉ា  ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់ ប្រជាពលរដ្ឋសម្តែងនូវសេចក្តីរីករាយ និងគាំទ្រស្ថាប័នច្បាប់ ដើម្បីការពារ ទប់ស្កាត់ការឈូសឆាយដីព្រៃលិចទឹក ដែលជាជម្រកមច្ឆាជាតិពងកូន ឲ្យនៅសេសសល់ខ្លះផង ។ដោយ ខេមរា