ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ខ្លួន

សៀមរាប៖ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាខេត្តពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០កុម្ភៈ ដែលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែម ចំនួនសរុប៦នាក់ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ត ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ ស្ថានប័ណពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់បានអញ្ជើញចូលរួមផងដែរ។
ក្នុងកិច្ចប្រជុំនេះ មានរបៀបវារ:ចំនួន៦ រួមមាន៖ ១- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ ២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប។ ៦- បញ្ហាផ្សេងៗ ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនោះ។ ហើយក្នុងកិច្ចប្រជុំនោះ ក៏បានពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហានានា ដែលកើតមានឡើងជុំវិញការអនុវត្តការងាររបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព អាជ្ញាធរក្រុង-ស្រុក។
ឯកឧត្ត ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប មានប្រសាសន៏លើកឡើងក្នុងអង្គប្រជុំពាក់ព័ន្ធនិងជំងឺឆ្លងកូវិដ’.១៩ នៃភូមិសាស្ត្រក្នុងខេត្តសៀមរាបថា យើងមិនអាចធ្វេសប្រហែសបានឡើយ រហូតមកទល់ពេលនេះ ខេត្តសៀមរាបយើង មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ កើនឡើងចំនួន៦១នាក់ហើយ បានព្យាបាលជាសះស្បើយចំនួន១៧នាក់ ស្លាប់១នាក់ និង៤៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅឡើយទេ។ ដូច្នេះក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ត្រូវបន្តតាមដាន ស្រាវជ្រាវបន្ថែមទៀត ដើម្បីចាត់វិធានការឆ្លើយតបបន្ទាន់ក្នុងការទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង។
ឯកឧត្តម បានបង្ហាញថា នៅខេត្តយើង ប៉ុន្មានថ្ងៃចុងក្រោយនេះ ការរកឃើញអ្នកវិជ្ជមានកូវិដ.១៩ កាន់តែច្រើនឡើងៗ ការបិទខ្ទប់ទីតាំងដែលពាក់ព័ន្ធ ឱសថស្ថាន មន្ទីរពេទ្យឯកជន ផ្ទះសំណាក់ ហាងភោជណីដ្ឋាន និងផ្សារនានា ក្នុងខេត្តបានបិទខ្ទប់ជាបន្តបន្ទាប់កន្លងមកហើយដែរ ចំពោះការរីករាលដាលឆ្លងនៃជំងឺកូវិដ.១៩នេះ ប្រសិនបើមិនថបថយទេនោះ ទាំងភូមិសាស្ត្រពាក់ព័ន្ធនិងផ្សារតូចធំមួយចំនួនទៀតនៅក្នុងក្រុងសៀមរាប ត្រូវតែបិទខ្ទប់តែម្តង គឺដើម្បីទប់ស្កាត់នូវការឆ្លងរីករាលបន្តទៀត។
ជាមួយគ្នានោះ ឯកឧត្តម បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមចូលរួម នឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការអនុវត្តវិធានការការពារជាពិសេសគឺ.៣.ការពារ .៣.កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ត្រូវអនុវត្តវិធានការរដ្ឋបាលខេត្ត និងវិធានការឲ្យធ្វើចត្តាឡីស័ករយ:ពេល១៤ ជាកំហិត។ ចំពោះបុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕ ដោយ ស៊ាន សុផាត