រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកថ្មពួកសង្កសី១២៥សន្លឹក ទឹកសុទ្ធ១៥យួរ ភេស្ជៈ៥យួរ មី៤កេស គុយទាវ១កេសដល់គ្រួសាររងគ្រោះដោយខ្យល់ព្យុះកន្ត្រាក់

បន្ទាយមានជ័យ៖ក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកថ្មពួក ថ្ងៃទី៦ខែឧសភា២០២១ ផ្ដល់សង្កសី១២៥ សន្លឹក ទឹកសុទ្ធ១៥យួរ ភេស្ជៈ៥យួរ មី៤កេស គុយទាវ១កេសដល់គ្រួសាររងគ្រោះដោយខ្យល់ព្យុះកន្ត្រាក់ប្រជាពលរដ្ឋ ១០គ្រួសារ នៅភូមិតាម៉ាំងឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យដែលរងគ្រោះដោយសារខ្សល់កន្ត្រាក់ កាលល្ងាចថ្ងៃទី៥មេសា២០២១ កន្លងមក បានទទួល អំណោយនិងការចុះរំលែកទុក្ខលំបាក ។
លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកថ្មពួក រួមជាមួយលោកប្រាក់ សារ៉ាក់ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត សមាជិក និងលោកស្រី លោកអែម សុខា អភិបាលស្រុកថ្មពួកនិងអភិបាលរង ព្រមទាំងក្រុមការងារបាននាំយកអំណោយរបស់ឯ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យនិង លោកជំទាវ ម៉ៅ ម៉ាល័យ ទៅជួយឧបត្ថម្ភបងប្អូនរងគ្រោះ ។
អំណោយរួមមានសង្កសី១២៥សន្លឹក ទឹកសុទ្ធ១៥យួរ ភេស្ជៈ៥យួរ មី៤កេស គុយទាវ១កេស ៕ដោយ៖ឃិន គន្ធា