ឯកឧត្តម ផាន អូន ចុះសួរសុខទុក្ខ និង ផ្ដល់ អំណោយ ជូនពលរដ្ឋ ដែល កំពុង ជួប ការលំបាក ដោយសារ វិបត្តិ កូ វីដ -១៩

កំពង់ចាម : ឯកឧត្តម ផាន អូន អគ្គនាយក នៃ អគ្គនាយកដ្ឋាន ការពារ អ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និង បង្ក្រាប ការ ក្លែងបន្លំ “ ក . ប . ប . និង ជា ប្រធាន ក្រុមការងារ ថ្នាក់ជាតិ ចុះជួយ ឃុំ ជ្រៃវៀន ឃុំ គរ និង ឃុំ មៀន ស្រុក ព្រៃឈរ នៅ ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២១ នេះ បាន ចុះ សំណេះសំណាល និង ឧបត្ថម្ភ ដល់ ដល់ ប្រជាពលរដ្ឋ ដែល កំពុង ជួប ការលំបាក ផ្នែក ជីវភាព ដោយសារ វិបត្តិ ជំងឺ កូ វីដ -១៩ ។

ក្នុង យុទ្ធនាការ ដើម្បី ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ -១៩ ក្នុង ព្រឹត្តិការណ៍ សហគមន៍ ២០- កុម្ភៈ ដែល ពុំទាន់ មានការ ថមថយ នៅឡើយ នោះ នឹង ដើម្បី ជួយ រំលែក នូវ ទុក្ខលំបាក របស់ បងប្អូន ប្រជាជន ដែល ជួប ការលំបាក ដោយ វិបត្តិ កូ វីដ -១៩ ឯកឧត្តម ផាន អូន ប្រធាន ក្រុមការងារ ថ្នាក់ជាតិ ចុះជួយ ឃុំ ជ្រៃវៀន ឃុំ គរ និង ឃុំ មៀន ស្រុក ព្រៃឈរ បាន ចាត់ ឲ្យ ក្រុមការងារ សហការ ជាមួយ គណៈកម្មាធិការ គ ណ បក្ស មូលដ្ឋាន នៃ ឃុំ ទាំងបី ខាងលើ ចុះ ធ្វើការ ផ្សព្វផ្សាយ ផ្សព្វផ្សាយ ជូន ប្រជាជន នៅតាម បណ្តា ភូមិ នានា ដោយ ក្រើនរំលឹក ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ បង្កើន ការប្រុងប្រយ័ត្ន និង ជំរុញ ការចូលរួម អនុវត្ត វិធានការ របស់ ក្រសួងសុខាភិបាល ជាពិសេស អនុវត្ត នូវ វិធានការ ៣ ការពារ ៣ កុំ និង ២ ចូលរួម ដើម្បី កាត់ផ្តាច់ ខ្សែចម្លង នៃ ជំងឺ កូ វីដ -១៩ ចូលក្នុង សហគមន៍ ។

ឆ្លៀត ក្នុង ឳ កាស នោះដែរ ឯកឧត្តម ផាន អូន និង ក្រុមការងារ បាន ចុះ ត្រួត ពិនិត្យមើល ការសាងសង់ សំណង់ អាគារ ទីស្នាក់ការ គណបក្ស ប្រជាជន ឃុំ ជ្រៃវៀន និង សាលាបឋមសិក្សា ក្លែង ពណ៌ ដោយ ឯកឧត្តម ប្រធាន បាន បង្កើត ឲ្យ មាន គណៈកម្មការ ត្រួតពិនិត្យ ជាប្រចាំ ផងដែរ ។

ទន្ទឹមនឹង នោះដែរ ឯកឧត្តម នឹង ក្រុមការងារ បាន យក ថវិការ ឧបត្ថម្ភរ បស់ ក្រុមការងារ ថ្នាក់ជាតិ ចុះជួយ ឃុំ ទាំងបី និង បាន ផ្តល់ជូន នូវ ថវិកា ជូន អ្នក សម្រាលកូន ចំនួន ៧ នាក់ សរុបថ វិកា ៧០០,០០០ រៀល ។ ព្រមទាំង ឧបត្ថម្ភ ជូន គ្រួសារ សព ៣ នាក់ ថវិកា ចំនួន ៣០០,០០០ រៀល ផងដែរ ។ និង ការចំណាយ ទូទាត់ ថ្លៃឈ្នួល ជាង សាលាបឋមសិក្សា ក្លែង ពណ៌ ( លើក ទី ២) សរុប ៨,០០០,០០០ រៀល ថែមទាំង បាន ឧបត្ថម្ភ ថវិកា ជូន គណៈកម្មការ បក្ស ឃុំ ជ្រៃវៀន ចំនួន ១,១៧០,០០០ រៀល ផងដែរ ។ ដោយឡែក ប្រជា ការពារ ម្នាក់ ដែល កំពុង សម្រាក ព្យាបាល ជំងឺ នៅ មន្ទីរពេទ្យបង្អែក ស្រុក ក៏បាន ទទួល ការ ឧបត្ថម ពី ក្រុមការងារ ចំនួន ៤០០,០០០ រៀល ផងដែរ ៕