​អ្នក​ចែកចាយ​ថ្នាំញៀន​និង​ជា​ជន​ញៀន​ថ្នាំ​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​ចាប់ខ្លួន​ ​បញ្ជូនទៅ​តុលាការ​

0

​កំពង់ឆ្នាំង​៖​ជនសង្ស័យ​ជា​អ្នក​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ធ្វើការ​ចាប់​ឃាត់​ ​ខ្លួន នៅវេលា​ម៉ោង​៨​និង​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៤​នៅក្នុង ភូមិ​សំរោង សង្កាត់​ផ្សារ ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ខណៈដែល​ជនសង្ស័យ​រូបនោះ និង​បក្សពួក​ម្នាក់ទៀត​កំពុង​ប្រើប្រាស់​ថ្នាំញៀន​។ ​DSC00445

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​ថា​៖​ជនសង្ស័យ​រូបនោះ​មានឈ្មោះ គង់ ចំរើន ហៅ​ម៉ៅ​អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​ផ្សារ​ឆាំង ក្រុង​កំពង់ឆ្នាំង ។ ​នៅពេល​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បាន​រាយ​ការ​ណ៏​តាម​គោលនយោបាយ​ភូមិ ឃុំ​មាន​ ​សុវត្ថិភាព​សមត្ថកិច្ច​ក៏បាន​ប្រមូល​កម្លាំង​សហការគ្នា ហើយ​បាន​ចុះទៅ​ផ្ទះ​ជនសង្ស័យ​ខាងលើ​បាន​ប្រទះ​ ​ឃើញ យុវជន​សង្ស័យ​ចំនួន​២​នាក់​បាន​កំពុង​ប្រើប្រាស់​គ្រឿងញៀន ភ្លាមនោះ​ក៏បាន​ចាប់​ឃាត់ខ្លួន​បាន​ ​ម្នាក់ តែ​ម្នាក់ទៀត​បាន​គេចខ្លួនបាត់ ។ ​DSC05438

នៅ​ចំពោះមុខ​សមត្ថកិច្ច​យុវជន​សង្ស័យ​ខាងលើនេះ​បាន​សារភាពថា​៖ ខ្លួន​ពិតជា​ធ្លាប់បាន​ចែក​ ​ចាយ​គ្រឿងញៀន​ពិតមែន ចំណែក​មុនពេល​ចាប់ខ្លួន រូបគេ​និង​បក្សពួក​បាន​ទិញ​ថ្នាំញៀន​ពី​គេ ១​កញ្ចប់​ ​តូច​ថ្លៃ​២​ម៉ឺន​រឿ​ល​យកមក​កំពុង​ប្រើប្រាស់​ក៏ត្រូវ​នគរបាល​ចាប់ខ្លួន​តែម្តង ។​ ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូន​ជនសង្ស័យ​រូបនោះ​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​បន្ត​បំពេញ​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ធ្វើការ​ផ្ត​ន្តា​ទោស​តាមផ្លូវ​ច្បាប់​៕