​លោក​ជិន​សារិន អភិបាលក្រុង​ព្រះសីហនុ​ចុះ​ត្រួ​ត្យ​ពិនិត្យ​សណ្តាប់ធ្នាប់ តាម​ដងផ្លូវ​លេខ​៥០២ និង ស្ថានភាព​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ​

0

.​ខេត្ត​ព្រះសីហនុៈ​លោក​ជិន​សារិន​អភិបាលក្រុង​ព្រះសីហនុ​រូ​ម​និង​មន្ត្រី​អជ្ញាធរ​មូលដ្ឋាន​នា​រសៀល ថ្ងៃទី​០១​ខែសីហារ​ឆ្នាំ​២០១៤​នេះ​បាន​ចុះ​ធ្វើការ​ត្រូតពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​លេខ​៥០២​ស្ថិតក្នុង​ភូមិ​លេខ​៤​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​ក្នុង​គោលបំណង​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​អនាម័យ​ល្អ​បរិស្ថាន​ស្អាត​សំរាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​ដែល​ចូល​មកលេង​កំសាន្ត​និង​ចូលរួម​ក្នុង​សកម្មភាព​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ជាពិសេស​គឺ​ត្រៀម​ដើម្បី​អប់អរសាទរ​ពី​ធី​បុណ្យ​ភ្ជុំ​បិ​ណ​ប្រ​ពែ​ណី​ខ្មែរ​នាពេលខាងមុខ​។ ​ ​unnamed (2)

លោក​ជិន​សារិន​អភិបាលក្រុង​ព្រះសីហនុ​បាន​មានប្រសាសន៍ប្រាប​ឲ្យ​ដឹងថា​ការចុះ​ត្រួ​ត្យ​ពិនិត្យ​នា​ថ្ងៃនេះ​ក្នុង​គោលដៅ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​និង​ធ្វើការ​បោសសំអាត​នៅ​ការលក់ដូរ​បែប​អនាធិបតេយ្យ​លើ​ចិញ្ចើមផ្លូវ​ឬ​ការសាងសង់​សំយាបផ្ទះ​លយ​ចេញមក​លើផ្លូវ​។​ជា​គោល​ការ​ជា​ជំហាន​ដំបូង​អជ្ញាធរ​ក្រុង​បានធ្វើ​ការណែនាំ​និង​តំ​រ៉ូ​វ​ឲ្យ​ម្ចាស់ផ្ទះ​ដែល​ពាក់​ព​ន្ធ័​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការតាំង​លក់​របស់របរ​ផ្សេងៗ​នៅលើ​ច​ញ្ចើ​ម​ផ្លូវ​និង​ធ្វើការ​រុះរើ​ចេញ​ឲ្យ​អស់​ដោយ​ខ្លូន​ឯង​នៅ​ការសាងសង់​សំណង់​ផ្សេងៗ​ដែល​ប៉ះពាល់​ផ្លូវ​សាធ​រណៈ​ប៉ុន្តែរ​បើសិនជា​មិន​អនុវត្តតាម​នោះ​អជ្ញាធរ​ក្រុង​និង​បង្កើត​គណៈកម្មការ​ធ្វើ​រុះរើ​វិញ​ម្តង​ដោយ​មិន​ទ​ទូល​ខុសត្រូវ​រាល់​ការខូចខាត​អ្វី​នោះឡើយ​។​

.​ក្នុង​ឪ​កាស​នោះ​ក្រៅពី​ជំរុញ​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ទៅដល់​មន្ត្រី​ជំនាញ​អង្គភាព​មន្ទីរ​ពាក់​ព​ន្ឋ័​រូ​ចមក​លោក​ជិន​សារិន​អភិបាលក្រុង​ព្រះសីហនុ​ក៏បាន​ក្រើនរំលឹក​ផងដែរ​ទៅដល់​មន្ត្រី​ថ្នាក់​អាជ្ញាធរ​មូល​ដា្ឋ​ន​ថា​ត្រូវ​ចេះ​ធ្វើ​ការណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ក៍​ដូចជា​អាជីវករ​លក់​ផ្សេងៗ​ជាពិសេស​ក្រុមអាជីវករ​លក់ដូរ​នៅតាម​ប​ណ្ឌ​ល់​កម្សាន្ត​តាម​ឆ្នេរសមុទ្រ​និង​តាម​បណ្តោយ​ផ្លូវ​សាធារណ​ឲ្យ​មានការ​យល់ដឹង​កាន់តែច្បាស់​ពី​កា​ថែរក្សា​អនាម័យ​បរិស្ថាន​ឲ្យ​បានល្អ​ស្របតាម​គោលនយោបាយ​ទីក្រុង​ស្អាត​រម្យ​ណី​ដ្ឋា​ន​ល្អ​។​ ​ ​.unnamed

​ជាមួយនិង​ការអនុវត្តន៍​ការ​បោសសំអាត​និង​រៀប​សណ្តាប់ធ្នាប់​សាធារណៈ​តាម​ដងផ្លូវ​ខាងលើនេះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​លេខ​៥០២​បាន​សម្តែង​នៅ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពីព្រោះថា​ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ភាពស្មុកស្មាញ​ខ្លាំងណាស់​ដោយ​ក្រុង​អជីវ​ករ​មួយ​ចំនូ​ន​បាន​យក​ចំណីផ្លូវ​តាំង​លក់​សម្ភារ​ផ្សេង​ឬ​សាងសង់​សំយាបផ្ទះ​លយ​ចូល​ផ្លូវ​ដើរ​បង្ករ​ភាព​កកស្ទះ​ចរាចរណ៍​ស្ទើ​គ្រប់ពេលវេលា​ធ្វើ​ឲ្យ​បាត​បង់​សោ​ភ​ណ័​ភាព​ទីក្រុង​ទេសចរណ៍​ឆ្នេរ​។​ប៉ុន្តែរ​បើទោះជា​យ៉ាងណា​ក៍ដោយ​ចំពោះ​ចំណាត់ការ​របស់​អជ្ញាធរ​ក្រុង​នាពេលនេះ​បងប្អូន​ប្រជាពលរដ្ឋ​សង្ឃឹមថា​និង​មាន​យុ​ត្តិ​ធ​ម៏​ក្នុងការ​ធ្វើការ​រុះរើ​គឺ​ត្រូវតែ​ធ្វើការ​រុះរើ​ទាំងអស់​មិនត្រូវ​លើកលែង​ឬ​យោគយល់​និយម​ក​ប្ខ​ពូក​នោះឡើយ​៕