កំពស់​ទឹក​ស្ទឹងសែន​ដង្ហក់​ឡើង​គួរអោយ​ព្រួយបារម្ភ​ណ៍​

0

​ ​ ​កំពង់ធំ​=​ចាប់តាំងពីរ​រដូវវស្សា​ឈាន​មកដល់​ភ្លៀង​បាន​បង្អោរ​គ្រប់ទិសទី​នៅក្នុង​ប្រទេស​កម្ពុជា​ជាពិសេស​ខេត្តកំពង់ធំ​ដែលជា​ខេត្ត​មួយ​ដែលមាន​ផ្ទៃដី​ទំនាប​ជាងគេ ជាហេតុ​បណ្ដាលអោយ​ខេត្ត​មួយ​នេះ​ទទួលរង​នូវ​ផលប៉ះពាល​ខាង​ទឹកជំនន់​ខ្លាំងជាងគេ ដូចជា​ដំណាំ​កសិកម្ម ឧស្សាហកម្ម DSCN0547សត្វ​ពា​ហះ​នះ​គ្រប់​ប្រភេទ ជាពិសេស​មនុស្ស​ចាស់​និង កូនក្មេង​ងាយ​ប្រឈមមុខ​និង​ការលិចលង់ មិនតែប៉ុណ្ណោះ​ហត្ថា​រចនាសម្ព័ន្ធ​នានា​ត្រូវបាន​ខូចខាត​ជា​រាងរាល់ឆ្នាំ​ក្នុង​រដូវវស្សា​ម្ដងៗ​។​ ​ទទឹម​និង​នោះ​យើង​ក៏​ឃើញ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត​មានបាន​ជួយ​ប្រជា​ពល​រដ្ន​ដែល​កំពង់​លិចលង់​នៅពេលនេះ មាន​ចំនួន​៥​ស្រុក និង​២៥​ឃុំ​ក្នុង​ខេត្តកំពង់ធំ​ជា​បណ្ដើរៗ​ហើយ ក៏​ព្រោះតែ​ទឹកបាន​ហូរ​មកពីរ​ខេត្តព្រះវិហារ​គួបផ្សំ​និង​ទឹកភ្លៀង​គ្រប់​ទី​តំបន់​ផ្នែក​ខាងលើ​ធ្វើអោយ​ស្ទឹង​ចំនួន​៤​សំរាប់​រំដោះ​ទឹក​ពេញ​ហៀរ​និង​វិល​ទៅរក​ការលិចលង់​នៅ​ថ្ងៃ​ខាងមុខ​ក្នុងពេល​ឆាប់ៗ​នេះ​ជាមិនខាន​។​ ​DSCN0551

លោក ហាក់​ពុ​ទ្ធី ប្រធាន​ធនធានទឹក​និង​អ​តុ​និយម​ខេត្តកំពង់ធំ​បាន​ប្រាប់​អោយដឹងថា កំពស់​ទឹកបាន​ឡើងដល់​កំ​រឹត​១៣,៥៤​ម៉ែត្រ​គិត​ត្រឹម​ថ្ងៃទី​១១​ខែសីហា ឆ្នាំ​២០១៤​នេះ ជិត​ដល់​កំរិត​ប្រកាសអាសន្ន​ត្រឹម​១៣,៦០​ម៉ែត្រ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​ ​នៃ​ឳ​កាស​នោះដែរ​ឯកឧត្តម អ៊ុត សំអន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន​តាម​បណ្តោយ​មាត់​ស្ទឹង​ទាំង​៤​ខាងលើនេះ សូម​ឲ្យ មានការ​ប្រុងប្រយ័ត្ន ថែរក្សា​កូនចៅ និង​សត្វពាហនៈ ដំណាំ​កសិកម្ម ព្រមទាំង​សម្ភារៈ​ផ្សេងៗ​ការពារ​ដោយ កុំ​ឲ្យ​មានការ​ខូចខាត បាត់បង់​ដោយសារ​ទឹកជំនន់ ព្រមទាំង​ថែរក្សា​សុខភាព​អានា​ម័​យ កូនចៅ​កុំ​ឪ្យ​ផឹកទឹក​ឆៅ​ព្រោះ​វា​អាច​កើត​ជំងឺរាក​បាន ដែល​វា​មក​តាម​ទឹកជំនន់​។ ​ផន សុជាតិ DSCN0552 DSCN0628 DSCN0746