​បុរស​ម្នាក់​បើក​ម៉ូតូ​មួយគ្រឿង​ជិៈ​គ្នា​ពីរ​នាក់​ក្នុងស្ថានភាព​ស្រវឹង​លឿន​ដូច​ហោះ បណ្តាល​ឲ្យ​បុក​ម៉ូតូ​ដែល​នៅខាងមុខ រងរបួស​ស្រាល​ម្នាក់ ធ្ងន់​ម្នាក់​

0

​ ​ខេត្ត​ប៉ៃលិន ៖ យ៉ាងហោចណាស់​មនុស្ស​២​នាក់​បាន​រងរបួស​ស្រាល​-​ធ្ងន់ បន្ទាប់ពី​បើកបរ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង លឿន​ដូច​ហោះ ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ក្នុង​ទឹ​សដៅ​ស្របគ្នា ដែល​បម្រុង​និង​ស៊ីញ៉ូរ​បទ​ធ្វេ​ង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១១ ខែសីហា ២០១៤ ស្ថិតនៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​ ​ជនរងគ្រោះ ឈ្មោះ ស៊ុន សុភឿន ភេទ​ស្រី អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន រងរបួស​ស្រាល ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ប៉ៃលិន 1A-8489 ។ download (1)

ចំណែក​ជនបង្ក​ហេតុ ឈ្មោះ ជា សារ៉េត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ រងរបួស​ស្រាល និង​អ្នករួមដំណើរ ឈ្មោះ ជា យ៉ា​រ័ត្ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដូចគ្នា រងរបួស​បែកក្បាល​ផ្នែក​ខាងក្រោយ​សន្លប់​និង​កន្លែង ។ បើកបរ​ម៉ូតូ​ម៉ាកវ៉េវ​អេស​ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1F-2038 រង​ការខូចខាត​បែក​កង់​មុខ ។download (2)

​ប្រភពព័ត៌មាន​ពីសា​ក្សី​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រងគ្រោះ​បាន​បើក​ម៉ូតូ​មកពី​ដឹក​កូន​ទៅ​រៀន ក្នុងទិសដៅ​ពី​លិចទៅ​លិចទៅ​កើត លុះដល់​កន្លែងកើតហេតុ ស្ត្រី​ខាងលើ​បាន​ស៊ីញ៉ូ​បត់​ឆ្វេង ខណៈនោះ​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត បើកបរ​ដោយ​បុរស​ពីរ​នាក់​ស្ថិតក្នុង​សភាព​ស្រវឹង​ជោគជាំ ដោយ​ល្បឿន​យ៉ាង​លឿន​បាន​ជ្រុល​ទៅបុក​គូទ​ម៉ូតូ​ស្ត្រី​រងគ្រោះ​ពីក្រោយ បណ្តាលឱ្យ​ធ្លាក់​បុរស​ម្នាក់​ដែល​ជិះ​ខាងក្រោយ បោក​ក្បាល​ទៅនឹង​ថ្នល់ សន្លប់​ស្តូកស្តឹង​។download (3)

ក្រោយពេល​កើតហេតុ គេ​ឃើញ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ ទៅ​នៅ​មន្ទីរពេទ្យ​ឯកជន​ក្នុង​ក្រុងប៉ៃលិន ចំណែកឯ​ស្ត្រី​រងគ្រោះ​របួសស្រាល ទៅ​សម្រាក​ព្យាបាល​នៅផ្ទះ​របស់ខ្លួន ។​ សមត្ថកិច្ច​ចរាចរណ៍​ជើងគោក​នៃ​អធិការ​ក្រុងប៉ៃលិន បានឱ្យដឹងថា ក្រោយពី​ធ្វើការ​វាស់វែង​រួច​ជនបង្ក រួមទាំង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​អធិការ​ក្រុងប៉ៃលិន រង់ចាំ​ឱ្យ​ភាគី​ទាំងសងខាង​ចូលមក​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕​download