កូនឈើរ​ចំនួន​២៧០០​ដើម ត្រូវបានធ្វើ​កា​ដាំ អម​សងខាង​រុក្ខ​វ​ថី ទាំង​០៧ ក្នុង​ក្រុង ក្រោម​ប្រធានបទ យើង​នាំគ្នា​ដាំ​ដើមឈើរ ចាំ​អង្កាល់​ទៀត​ ​ខេត្ត​ព្រះសីហនុ

0

​ ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៤ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ចតុមុខ ប្រមាណ​ជា ៣០០​នាក់ សហការ​ជាមួយ​អាជ្ញាធរខេត្ត​ព្រះសីហនុ​រៀបចំ​ដាំ​កូនឈើរ​ចំនួន ០៧​ប្រភេទ ស្មើនឹង ២.៧០០​ដើម មាន​ដើម​រំដួល ដើមចំ​ប៊ី ដើម​ត្របែកព្រៃ ដើម​លឿង​រាជ ដើម​ក្ងោក ដើម​ពោធិ និង​ដើម​ក្រញូង នៅតាម​ដង​រុក្ខវិថី​សំខាន់ៗ​ទាំង​៧ ក្នុង​ក្រុងព្រះសីហនុ ដោយមាន​ការ​អ​ញ្ញើញ​ចូលរួម​ពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និ​ស្សិ​ត្យ ប្រជាពលរដ្ឋ ក្រោម​អធិបតីភាព​ឯកឧត្តម ឈិ​ត សុខុន អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ព្រះសីហនុ ។ ​DSC03134 DSC03135 DSC03154 DSC03159 DSC03162

​ឯកឧត្តម ឈិ​ត សុខុន អភិបាលខេត្ត​ព្រះ​សី​ហន មាន​ប្រសា​ស​ន៌​ស្វា​គម​ន៌​នៃ​ការដាំ កូនឈើ ព្រោះ​ដើមឈើ​គឺជា​ជីវិត ម្យ៉ាងទៀត​ការដាំ​ដើមឈើរ​មាន​សារសំខាន់​ណាស់ ធ្វើ​ឲ្យ​ទីក្រុង​របស់​យើង​ជាទី​ក្រុង​ទេសចរ​ណ៌​មាន​បរិស្ថាន​ល្អ មាន​ពណ៌​បៃតង ដើមឈើ​ជួយ​ដល់​ការប្រែប្រួល​អាកាសធាតុ ហើយ​ការដាំដុះ​កូនឈើ​ក្រោម​ពាក្យស្លោក ទេសចរ​ណ៌​ម្នាក់ ដាំ​ដើមឈើ​មួយ​ដើម ។ ព្រៃឈើ​គឺជា​ជីវិត​ជី​វះ​ចម្រុះ ការរស់នៅ​បង្ហាញ​ឲ្យ​ឃើញ​នូវ​កា​យកចិត្តទុកដាក់​ពី​មនុស្ស​មួយ​ជំនាន់​ទៅមួយ​ជំនាន់ ធ្វើ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ចាប់​អារ​ម្ម​ណ៌​ចូលរួម​ដាំ​ដើមឈើ​បន្តទៀត និង​គ្រប់​ទីកន្លែង​ក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​បន្តធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​អង្គការ​សង្គម​ស៊ីវិល​នាំគ្នា​ដាំ​ដើមឈើ និង​ថែរក្សា​ដើមឈើ​ឲ្យ​បាន​គង់វង្ស ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​មាន​ពណ៌​បៃតង​ស្រស់ត្រកាល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ។ កិច្ចសហការ​ល្អ កើតចេញពី​កម្លាំង​រួម​សាមគ្គី​គ្នា​រវាង​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ចតុមុខ ជាមួយ​អាជ្ញាធរខេត្ត​នាពេលនេះ​បាន​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងសង្គម​គ្រួសារ​ឲ្យ​ចូលរួម​ដាំ​ដើមឈើ​ក្នុង​០១​គ្រួសារ ម្នាក់​០១​ដើម នៅតាម​ដងផ្លូវ និង​មុខផ្ទះ​របស់ខ្លួន ។​

ការដាំ​ដើមឈើ​ជា​ចំណុច​រួមគ្នា​រវាង​អាជ្ញាធរខេត្ត និង​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា កើតឡើង​ពី​កិច្ចសហប្រតិបត្តិការ​គ្នា​បានល្អ ។ ​ ​ឯកឧត្តម ឈិ​ត សុខុន បាន​មាន​ប្រសា​ស​ន៌​បន្តទៀតថា នេះ​ជា​គម្រោង​សហការគ្នា ជា​លើក​ទី​១ ហើយ​ការងារ​នេះ​យើង​បើកទូលាយ​ដល់​បណ្តា​ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល​ចូលរួម​ដាំ​ដើមឈើ​ក្នុង​ខេត្ត​អោយមាន​សម្រស់​ស្រស់ត្រកាល​នៅ​អម​សងខាង​ដង​រុក្ខ​វ​ថី ក្នុងនាម​អាជ្ញាធរខេត្ត​បន្ត​ថែរក្សា និង​បំផុស​ប្រជាពលរដ្ឋ​ដាំ​ដើមឈើ​បន្ថែមទៀត​ទៅតាម​សមត្ថភាព ។

បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​ចាប់​អារ​ម្ម​ណ៌​អំពី​បរិស្ថាន ទេសចរ​ណ៌ ដោយ​ជំរុញ​អោយ​ក្រុមហ៊ុន​ប្រមូល​សំរាម ប្រមូល​ឲ្យ​បាន​ស្អាត ទាន់ពេលវេលា ដូច​ពាក្យស្លោក​ថា ទីក្រុង​គ្នាន​ស្បោង​ប្លា​ស្ទិ​ក ។​ ឯកឧត្តម​អភិបាលខេត្ត សំណូមពរ​ប្រជាពលរដ្ឋ​ចូលរួម​សំអាត​បរិស្ថាន​នៅតាម​លំនៅដ្ឋាន ស្មៅ​នៅមុខ​ផ្ទះ​ឲ្យ​បាន​ស្អាត​ជាប្រចាំ និង​ដាំ​ដើមឈើ​តាម​មុខផ្ទះ​ឲ្យ​បាន​គ្រប់គ្នា ។ ការដាំ​ដើមឈើ​អម​សងខាង​ផ្លូវ នាពេលនេះ គឺមាន​ចម្ងាយ​ពី​ទ្រូងផ្លូវ​ចំងាយ​ពី​៧ ទៅ​១០​ម៉ែត្រ ដើម្បី​ទុក​ឲ្យ​ផ្លូវធំ​ទូលាយ​ងាយស្រួល ក្នុងការ​យើង​អភិវឌ្ឍ​ន៌​ពង្រីក​ផ្លូវ​បន្ថែមទៀត ។​ ​

​លោកស្រី ជា សុខ​លាង ប្រធាន​គម្រោង និង​ជា​អនុប្រធាន​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ចតុមុខ មាន​ប្រសា​ស​ន៌​ថា គម្រោង​ដាំ​កូនឈើរ​លើក​ទី​ពីរ​របស់​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ សាខា​ចតុមុខ​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​បំផុស​អោយ​ប្រជាពលរដ្ឋ ក៌​ដូចជា​សហគម​ន៌​ចូលរួម​ដាំ​ដុះ​ដើមឈើ ព្រោះ​ខេត្ត​ព្រះសីហនុ​ជា​ខ្ពង់រាប​សម្បូរ​ទៅដោយ​ថ្ម និង​បង្ហាញថា នៅ​កន្លែង​ណា​ក៌​យើង​ដាំ​កូនឈើ​បានដែរ ទោះបី​ទីតាំង​នោះ​មាន​ថ្ម​ច្រើន ហើយ​តំបន់​ផ្សេងទៀត​ល្អ​សម្រាប់​ការដាំ​ដើមឈើ យើង​គួរតែ​ចាប់​ដាំ​ពី​ពេលនេះ​តទៅ ។ កាលពី​ឆ្នាំ​២០១១ យើង​ក៌​បាន​ធ្លាប់​សហការ​ជាមួយ​ក្រុមហ៊ុន អ៊ អិ​ម អេ R M A ដាំ​នៅតាម​រុក្ខវិថី​ក្នុង​ក្រុង​សៀមរាប ចាប់ពី​ព្រលានយន្តហោះ រហូតដល់​ក្នុង​ក្រុង​សៀមរាប ៕​ ​ ​ ​ ​ ​