អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ដាក់ចេញវិធានការថ្មីៗបន្ថែម ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី កូវីដ-១៩

នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ ដា អភិបាល នៃគណៈអភិបាលខេត្ត កំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ដែលកំពុងមានការផ្ទុះឡើងយ៉ាងគំហុកនៅតាមបណ្តាក្រុមហ៊ុន រោងចក្រមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត-កងកំលាំងទាំងបី-លោកនាយក នាយករងរដ្ឋបាល លោក-លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត-លោកប្រធានមន្ទីរការងារ-លោកអភិបាលស្រុកពាក់ព័ន្ធ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំបន្ទាន់នោះ ឯកឧត្តម អភិបាលខេត្ត ថ្លែងថា យើងត្រូវ បន្ត អនុវត្ត វិធានការ រដ្ឋបាល ដដែល គឺ បន្ត ច្បាម ឱ្យ ជាប់ អ្នក សង្ស័យ ក្រោម យុទ្ធសាស្ត្រ ការស្រាវជ្រាវ និង ការធ្វើ តេស្ត គឺ កិច្ចការ នេះ ប្រគល់ជូន ខាង មន្ទីរ សុខាភិបាល និង មន្ទីរ ការងារ គឺ ផ្តោតជាសំខាន់ លើក ម្មករ កម្មការិនី តាម រោងចក្រ សរុប ទាំង ១៧ កន្លែង ដែលមាន ចំនួន សរុប ប្រមាណ ៤០.០០០ នាក់ នោះ ។ ហើយក្រោយពី ធ្វើតេស្ត ឃើញ វិជ្ជមាន ជំងឺ កូ វីដ ១៩ ហើយ យើងត្រូវ យកពួកគេមក ព្យាបាល គឺ ដាច់ខាត កុំ ទុក ពួកគាត់ ( អ្នកជំងឺ )ចោល នោះឡើយ ទោះជា នៅទីណា ឆ្ងាយប៉ុណ្ណាក៏ដោយ ។ ពិសេស ស្ថិតក្នុង ស្ថានភាព អ្នកជំងឺ បាន កើន ឡើងយ៉ាងគំហុគជា បន្តបន្ទាប់ បែបនេះ គឺ យើង ត្រូវ ត្រៀម រៀបចំ មន្ទីរពេទ្យ តាម បណ្តា ស្រុក យ៉ាងហោច មួយ មន្ទីរពេទ្យ ឲ្យបាន ចំនួន ១០ គ្រែ ដែរ។ ហើយមកដល់ពេលនេះរដ្ឋបាលខេត្តក៏បានសម្រេចយកវិទ្យាល័យ ព្រះសីហនុ នៅ ក្រុង កំពង់ចាម សសម្រាប់ធ្វើជាមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលៗ ហើយ សម្រាប់ អ្នកជំងឺ ធ្ងន់ៗ ត្រូវប ញ្ជួ ន ទៅ មន្ទីរពេទ្យ មេគង្គ កំកំពង់ចាម៕