​​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ៣៨.១២០​នាក់ ទទួលបាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ក្នុងចំណោម​ប្រជាពលរដ្ឋ​ត្រូវធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​ចំនួន ១១៨.០០០​នាក់​

0

​ខេត្ត​ព្រះសីហនុ ​លោក​វរ​សេនី​យ៌​ទោ សៅ ស៊ាន នាយក​រិ​យា​ល័យ​នគរបាល​ស្ថិតិ និង​អត្តសញ្ញាណ​ប​ណ្ណ័​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ចាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បានចាប់ផ្តើម​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ចាប់ពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១២ រហូតមកដល់​បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​មាន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​ប្តូរ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ចាប់ពី​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង​មាន​ចំនួន ១១៨.០០០​នាក់ ហើយ​គិត​មក​ត្រឹម​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​ចំនួន ៣៨ ១២០​នាក់ ក្នុងនោះ​ស្រី​២០.៣២៧​នាក់ បាន​បំពេញបែបបទ​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​ទទួលបាន​អត្តសញ្ញាណ​ប​ណ្ណ័​គំរូ​ថ្មី​រួចរាល់​ហើយ តាម​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​ទំនើប​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ។11-08-2014 (3)

រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងមហាផ្ទៃ បាន​អនុវត្ត​ន៌​ការធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​គំរូ​ថ្មី តម្រូវអោយ​ប្រជាពលរដ្ឋ​បង់លុយ​ក្នុង​ម្នាក់​ចំនួន ១០.០០០​រៀល ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៤​មក ដែលជា​ថ្លៃ​អាករ​របស់​ថវិការ​ជាតិ រហូតមកដល់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៤​នេះ មាន​ប្រជាពលរដ្ឋ​ចំនួន ៥.១០០​នាក់ បាន​បង់លុយ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ឬ​ប្តូរ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​នៅ​ការិយាល័យ​នគរបាល​ស្ថិតិ និង​អត្តសញ្ញាណប័ណ្ណ ។ ​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​ឆ្នាំ​២០១៤​នេះ ប្រជាពលរដ្ឋ​អ្នកមាន​អាយុ​ពី​១៥​ឆ្នាំ​ឡើង ចំនួន ៣.៥៤៦​នាក់ មាន​សិទ្ធិ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី និង​អត្តសញ្ញាណប័ណ្ណ​អស់​សុពលភាព ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ចំនួន ១៤០.៣៨០​នាក់ ក្នុងនោះ​ស្រី​៦៦.៦២៣​នាក់ ។​ ​11-08-2014 (1)

លោកនាយ​ការិយាល័យ​បាន​បន្តទៀតថា បច្ចុប្បន្ន​មន្ត្រី​ជំនាញ​បាននិងកំពុង​មមា ញឹក ក្នុងការ​បំពេញបែបបទ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ដល់​ប្រជាពលរដ្ឋ ដែល​គ្រប់​អាយុ និង​ប្រជាពលរដ្ឋ​ដែលមាន​អត្តសញ្ញាណប័ណ្ណ​រួចហើយ តែ​ហួស​សុពលភាព​ការប្រើប្រាស់ ឬក៏​មាន​អ្នក​ដែលមាន​អត្តសញ្ញាណប័ណ្ណ​ប្រភេទ​ចាស់ តែ​ពុំទាន់​ហួស​សុពលភាព​ក៏​អាចមក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​បានដែរ ព្រោះ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​នេះ មាន​អត្ថប្រយោជន៍​សំខាន់​ណាស់​សម្រាប់​ការប្រើប្រាស់​តាម​តម្រូវការ​រដ្ឋបាល​ផ្សេងៗ ព្រមទាំង​បាន​គ្រប់គ្រង​ទិន្នន័យ​ប្រវត្តិរូប​ទីកន្លែង​ស្នាក់នៅ ក្រយៅដៃ អត្តសញ្ញាណ ស្ថានភាព​ផ្ទាល់ខ្លួន​របស់ មនុស្ស​ម្នាក់ៗ ព្រោះ​ការធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​គំរូ​ថ្មី​នេះ ស្របតាម​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​ទំនើប​តាម​ស្តង់ដារ​អន្តរជាតិ ។ 11-08-2014 (2)

ក្រៅពីនេះ​វា​មាន​សភាព​ជាប់​ស្វិត​មិន​បាក់​រហែក ឬ​ឆេះ​ភ្លើង និង​រយះពេល​ប្រើប្រាស់​វា​មាន​សុពលភាព​រហូតដល់រ​យៈ​ពេល​១០​ឆ្នាំ​ទើប​អស់​សុពលភាព ។​ ​លោក​វរសេនីយ៍ទោ សៅ ស៊ាន បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ខេត្ត​ព្រះសីហនុ​មាន​ក្រុង​១ ស្រុក​៣ សង្កាត់​៥ ឃុំ​២២ និង ១១២​ភូមិ មាន​ប្រជាពលរដ្ឋ​សរុប​៣៩.៧៦៤​គ្រួសារ មាន​មនុស្ស​សរុប​ចំនួន​១៩៨.៧២៦​នាក់ ក្នុងនោះ​ស្រី​១០០.៧៣៩​នាក់​៕​