​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការរៀបចំ​ផែនការអភិវឌ្ឍន៍​ប្រាំ​ឆ្នាំ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្តកំពង់ធំ​

0

​ខេត្ត​កំពង់ធំៈ សិក្ខាសាលា​បើក​វគ្គ​បណ្តុះបណ្តាល​ការរៀបចំ​ផែនការអភិវឌ្ឍន៍​ប្រាំ​ឆ្នាំ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ត្រូវបាន​រៀ​ចំឡើង ចាប់ពី​ថ្ងៃ​ទី ១១​ដល់ ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ ២០១៤ ក្រោម​អធិបតីភាព លោក អ៊ុត សំអន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ និង​ជា​ប្រធាន​

គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ព្រមទាំង​លោក សុខ លូ អភិបាលរង​ខេត្ត​កំពង់ធំ និង​មាន​ការចូលរួម ពី​សំណាក់​មន្ទីរ​អង្គភាព​ពាក់ព័ន្ឋ​ចំនួន ២៦​មន្ទីរ​ផងដែរ​។​
​បន្ទាប់​ពី​កិច្ច​ស្វាគមន៍ រួចមក លោក អ៊ុត សំអន បាន​មានមតិ​សំណេះសំណាល ផ្តាំផ្ញើរ​ដល់ មន្ទីរ​អង្គភាព ពាក់ព័ន្ឋ ស្តីពី​ការ​សាង​អភិវឌ្ឍន៍​រយះពេល​ប្រាំ​ឆ្នាំ​និង​វិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​ខេត្ត​ដ៏​មាន​សារៈសំខាន់​នេះ  ក្នុង​គោលបំណង​ជួយ​ដល់​អ្នក​ពាក់ព័ន្ឋ​ទាំងអស់ ក្នុង​ការរៀបចំ​ផែនការអភិវឌ្ឍន៍ ដើម្បី​ស្វែងយល់​កាន់តែច្បាស់ អំពី​ខ្លឹមសារ​នៃ​សេចក្តីណែនាំ បច្ចេកទេស​ស្តីពី​ការរៀបចំ​ផែនការអភិវឌ្ឍន៍ ដើម្បី​ចាត់ចែង​កិច្ចការ ចាំបាច់​នានា​នៅ​មូលដ្ឋាន សំដៅ​ផ្តល់​សេវាកម្ម​សាធារណៈ និង​កិច្ចការ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​ប្រកបដោយ ប្រសិទ្ធិភាព​និង​មាន​តម្លាភាព មាន​សមធម៌ និង​គណនេយ្យភាព ស្រប​ទៅតាម​តម្រូវការ​ជា​អទិភាព ជាក់ស្តែង របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់​ខ្លួន​។​
​លោក បានបញ្ជាក់​ថា ការបើកបគ្គ​បណ្តុះបណ្តា​ល​នេះ ក្នុង​គោលបំណង​ធានា​ឲ្យ​ក្រុមប្រឹក្សា​រាជធានី ខេត្ត អាណត្តិ​ទី​២ អាច​ចាប់ផ្តើម​រៀបចំ កសាង​ផែនការអភិវឌ្ឍន៍​ប្រាំ​ឆ្នាំ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ រំកិល​របស់​ខ្លួន ឲ្យបាន​ឆាប់រហ័ស ស្រប​តាម​សេចក្តីណែនាំ​បច្ចេកទេស​ថ្មី​ស្តីពី ការរៀបចំ​ផែនការអភិវឌ្ឍន៍​។ 
​ជា​ចុងក្រោយ លោក អ៊ុត សំអន បាន​កោតសរសើរ ចំពោះ​ក្រុម​ការងារ គ្រូ​បង្គោល​ថ្នាក់​ខេត្ត ដែល​បាន​ខិត ខំ​ប្រឹងប្រែង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង និង​សុំឲ្យ​លោក លោកស្រី ជា​សិក្ខាកាម មេត្តា​យកចិត្ត​ទុក ដាក់​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ប្រកប​ដោយ​ចន្ទះ​ម្ចាស់ការ ភក្តីភាព មនសិកា​វិជ្ជាជីវៈ ក្នុងការ​ក្រេបជញ្ជក់ ចំណេះដឹង​ពី​សិក្ខាសាលា​នេះ ជាពិសេស​លោក ជា​ប្រធាន​មន្ទីរ អនុប្រធាន មាន​តួ​នាតី​សំខាន់នៅ​ក្នុង​ការ ផ្តល់​ការគាំទ្រ ដោយផ្ទាល់​ដល់​មន្ត្រី​ក្រោម​ឳ​វាទ ឲ្យមាន​សមត្ថភាព​អាច​រៀបចំ ការកសាង​និង​គ្រប់គ្រង​ផែនការ អភិវឌ្ឍន៍​រយះពេល​ប្រាំ​ឆ្នាំ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ។​

1