កំពស់​ទឹក​ស្ទឹងសែន​ដង្ហក់​ឡើង​គួរ​អោយ​ព្រួយបារម្ភណ៍​

0

កំពង់ធំ​=​ចាប់តាំងពីរ​រដូវវស្សា​ឈាន​មក​ដល់​ភ្លៀង​បាន​បង្អោរ​គ្រប់ទិសទី​នៅក្នុង​ប្រទេស​កម្ពុជា​ជាពិសេស​ខេត្ត​កំពង់ធំ​ដែល​ជា​ខេត្ត​មួយ​ដែល​មាន​ផ្ទៃដី​ទំនាប​ជាងគេ ជាហេតុ​បណ្ដាលអោយ​ខេត្ត​មួយ​នេះ​ទទួលរង​នូវ​ផល​ប៉ះពាល​ខាង​ទឹកជំនន់​ខ្លាំងជាងគេ ដូច​ជា​ដំណាំ​កសិកម្ម ឧស្សាហកម្ម

សត្វពាហះ​នះ​គ្រប់​ប្រភេទ ជាពិសេស​មនុស្ស​ចាស់​និង កូនក្មេង​ងាយ​ប្រឈមមុខ​និង​ការលិចលង់ មិនតែប៉ុណ្ណោះ​ហត្ថា​រចនាសម្ព័ន្ធ​នានា​ត្រូវបាន​ខូចខាត​ជា​រាងរាល់​ឆ្នាំ​ក្នុង​រដូវវស្សា​ម្ដងៗ​។​ ​ទទឹម​និង​នោះ​យើង​ក៏​ឃើញ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត​មាន​បាន​ជួយ​ប្រជា​ពល​រដ្ន​ដែល​កំពង់​លិចលង់​នៅពេលនេះ មាន​ចំនួន​៥​ស្រុក និង​២៥​ឃុំ​ក្នុង​ខេត្តកំពង់ធំ​ជា​បណ្ដើរៗ​ហើយ​ក៏​ព្រោះតែ​ទឹក​បាន​ហូរ​មកពីរ​ខេត្តព្រះវិហារ​គួបផ្សំ​និង​ទឹកភ្លៀង​គ្រប់​ទី​តំបន់​ផ្នែក​ខាងលើ​ធ្វើ​អោយ​ស្ទឹង​ចំនួន​៤​សំរាប់​រំដោះ​ទឹក​ពេញ​ហៀរ​និង​វិល​ទៅ​រក​ការលិចលង់​នៅ​ថ្ងៃ​ខាង​មុខ​ក្នុង​ពេល​ឆាប់ៗ​នេះ​ជាមិនខាន​។​ ​លោក​ហាក់​ពុទ្ធី​ប្រធាន​ធនធា​ន​ទឹក​និង​អ​តុ​និយម​ខេត្ត​កំពង់ធំ​បាន​ប្រាប់អោយដឹង​ថា កំពស់​ទឹកបាន​ឡើង​ដល់កំ​រឹត​១៣,៥៤​ម៉ែត្រ​គិត​ត្រឹម​ថ្ងៃ​ទី​១១​ខែ​សីហា ឆ្នាំ​២០១៤​នេះ ជិត​ដល់​កំរិត​ប្រកាសអាសន្ន​ត្រឹម​១៣,៦០​ម៉ែត្រ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​ ​នៃ​ឳ​កាស​នោះ​ដែរ​ឯកឧត្តម អ៊ុត សំអន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​លំនៅដ្ឋាន​តាម​បណ្តោយ​មាត់​ស្ទឹង​ទាំង​៤​ខាងលើនេះ សូមឲ្យ មានការ​ប្រុងប្រយ័ត្ន ថែរក្សា​កូនចៅ និង​សត្វពាហនៈ ដំណាំ​កសិកម្ម ព្រម​ទាំង​សម្ភារៈ​ផ្សេងៗ​ការពារ​ដោយ កុំឲ្យ​មាន​ការខូចខាត បាត់បង់​ដោយសារ​ទឹកជំនន់ ព្រមទាំង​ថែរក្សា​សុខភាព​អា​នាម័យ កូនចៅ​កុំឪ្យ​ផឹក​ទឹកឆៅ​ព្រោះវា​អាច​កើត​ជំងឺរា​កបាន ដែល​វា​មក​តាម​ទឹកជំនន់​។

1