​VIDEO ខ្លា​អត់​ចំណី​វាយប្រហារ​ឡើងលើ​ទូក​ខាំ​អូស​ស្ត្រី​ម្នាក់​ចូល​ព្រៃ​

0

ស្រី​ម្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌារ​ត្រូវ​សត្វ​ខ្លា​ស្រេកឃ្លាន​មួយ​ក្បាល​វាយប្រហារ​ដោយ​លោត ចូល​ទូក​ខាំ​អូស​ចូលក្នុង​ព្រៃ​បាត់ទៅ​។ ហេតុ​ការគ្រោះថ្នាក់​កើតឡើង​នៅពេលដែល​ស្ត្រី​ខាងលើ​និង​ស្វាមី​ចាប់​ក្តាម​នៅ​តំបន់ sunderbans ជា​ផ្នែក​មួយ​នៃ​ព្រែក Ganges ហូរ​ចាក់​ទៅ​ឈូង​សមុទ្រ​Bengal ក្នុងប្រទេស​ឥណ្ឌា​។​ ​ស្ត្រី​សំណាងអាក្រក់​មានឈ្មោះ​Bhagawati Mondal អាយុ​៤២​ឆ្នាំ ។ សាក្សី​បាន​ឲ្យ​ដឹងថា នៅពេល​សត្វ​ខ្លា​វាយប្រហារ លើ​ទូក​មាន​មនុស្ស​២​នាក់ ប៉ុន្តែ​អ​សម្ថ​ភាព​ជួយសង្គ្រោះ​បានត្រឹមតែ​សម្លឹងមើល​ខ្លាខាំ​អូស​ស្ត្រី​នោះ​ចូលទៅ​ក្នុងព្រៃ Pirkhali បាត់ស្រមោល​។​ ​download (1)

សារព័ត៌មាន The Times of India បាន​ផ្សព្វផ្សាយ​ថា តំបន់​ដែល​ជួប​ហេតុ​ការគ្រោះថ្នាក់​ខាងលើ​បានដាក់​ស្លាក​បដា​ហាម​នេសាទ ដោយនៅ​ទីនោះ​តែងតែ​រង​ការវាយប្រហារ​ពី​ខ្លា​កំណាច​ខាំ​ស៊ីសាច់​មនុស្ស​ជាច្រើនលើក​កន្លងមក​។​ ​ករណី​ខ្លាខាំ​អូស​ស្ត្រី​ចូលក្នុង​ព្រៃ​បែបនេះ​មិនមែនជា​លើកទីមួយ​នៅឡើយ គឺ​ទី​៦​ហើយ​នៅក្នុង​ឆ្នាំនេះ ។ ការកាប់បំផ្លាញ​ព្រៃឈើ​បានធ្វើ​ឲ្យ​ទីជម្រក​សត្វព្រៃ​ត្រូវ​បាត់បង់ ហើយ​សត្វ​ខ្លា​ដែល​ស្រេកឃ្លាន​តែងតែ​ចាក​ចេញពី​ព្រៃ​ទៅរក​ចំណី​តាម​ភូមិ និង​វាយប្រហារ​ខាំ​មនុស្ស​ជាច្រើន​៕