​Olympiacos (​អូ​ឡាំ​ព្យ៉ា​កូ​ស​) ខ្ចី​ជើង​កីឡាករ Ibrahim Afellay (​អ៊ីប្រាហ៊ីម អា​ហ្វេ​ឡាយ​) ពី Barcelona (​បា​សេ​ឡូ​ណា​)

0

​ខ្សែបម្រើ​ស្លាប​ក្លិប​អ្នកមាន​បុណ្យ Barcelona (​បា​សេ​ឡូ​ណា​) គឺ​កីឡាករ Ibrahim Afellay (​អ៊ីប្រាហ៊ីម អា​ហ្វេ​ឡាយ​) បាន​ឈានដល់​កិច្ចព្រមព្រៀង​ផ្លាស់​ទៅកាន់​ក្លិប Olympiacos (​អូ​ឡាំ​ព្យ៉ា​កូ​ស​) របស់​ក្រិ​ក ជា​លក្ខណៈ​ខ្ចី​ជើង ។​ ​កីឡាករ​សញ្ជាតិ​ហូ​ឡង់​វ័យ​២៨​ឆ្នាំ​រូបនេះ​បាន​ចូល​លេង​នៅ​ទឹកដី Camp Nou (​ខេ​ម​នូ​) ក្នុង​ឆ្នាំ ២០១១ ប៉ុន្តែ​ដោយសារតែ​បញ្ហា​របួស​រាំ​រ៉ៃ​បានធ្វើ​ឲ្យ​រូបគេ​បង្ហាញខ្លួន​បានតែ​៣៥​ប្រកួត​ប៉ុណ្ណោះ​ឲ្យ​ក្លិប Barcelona ចាប់តាំងពី​ពេលនោះ​មក ។​ ​

នៅពេលនេះ Afellay (​អា​ហ្វេ​ឡាយ​) បានសម្រេច​ចិត្ត​ផ្លាស់​ទៅលេង​នៅ​ក្លិប Olympiacos (​អូ​ឡាំ​ព្យ៉ា​កូ​ស​) ក្នុង​លក្ខណៈ​ខ្ចី​ជើង​ហើយ​ក្លិប​នេះ​អាច​នឹង​ទិញយក​រូបគេ​បើសិនជា​ទម្រង់​លេង​របស់ Afellay (​អា​ហ្វេ​ឡាយ​) មានការ​រីកចម្រើន ។​ ​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល Afellay (​អា​ហ្វេ​ឡាយ​) ត្រូវបាន​ក្លិប​ផ្សេង​ខ្ចី​ជើង​ដោយ​កាលពី រដូវ​កាល​ឆ្នាំ ២០១២-២០១៣ រូបគេ​ក៏ត្រូវ​បាន​ក្លិប Schalke (​ស្កាល់​) របស់​អាល្លឺម៉ង់​ខ្ចី​ជើង​ផងដែរ ៕