ម៉ូតូ​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាលឲ្យ​មនុស្ស​៣​នាក់​រងរបួស​ស្រាល ហើយ​មាន​ជន​ឈ្លាត​ឳ​កាស​មួយ​ក្រុម​មក​ឆក់យក​ទូរស័ព្ទ​និង​ការ​បូ​ប​លុយ​

0

​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាច​រណ៏​មួយ​ខណៈ​ពេល​ដែល​ម៉ូតូ​២​គ្រឿង​បុក​យ៉ាង​ពេញទំហឹង​ហើយ​ជនរងគ្រោះ​កំពង់តែ​ដេក​នៅ​កណ្ដាល​ផ្លូវ​ក៏​មាន​ជន​ឈ្លាត​ឳ​កាស​មួយ​ក្រុម​មក​យក​ទូរស័ព្ទ​និង​ប្រទាញ​យក​ការ​បូ​ប​លុយ​របស់​គាត់ ហេតុ​ការណ៏​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់ ថ្ងៃទី​

១១ ខែ​សីហា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​កែង​និង​ផ្លូវ​លេខ​៨៦ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​បា​ន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​លឿង ពាក់​ស្លាក​លេខ ក​៩៧៦៦​បប​១ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ត្បូង​ទៅ​ជើង ជិះ​យ៉ាង​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​គាត់​ក៏​បត់​ឆ្វេង​ភ្លាមៗ​ពេលនោះ​ក៏​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង​ពណ៏​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CF-5118​បើកបរ​ដោយ​ប្ដី​ប្រពន្ធ​មួយគូរ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង បុក​យ៉ាង​ពេញទំហឹង​បណ្ដាលឲ្យ​ដួល​បោក​ខ្លួន​នៅ​កណ្ដាលផ្លូវ ពេលនោះ​ក៏​មាន​ជន​ឈ្លាត​ឳ​កាស​ប្រហែល​៥​នាក់​មក​យក​ទូរស័ព្ទ​អស់​មួយ​គ្រឿង​និង​ប្រទាន់​ប្រទង់​យក​ការ​បូ​ប​លុយ​របស់​ប្រពន្ធ​ភាគី​ម៉ូតូ​ហុងដា​ឌ្រី​ម​តែ​មិន​បាន​សំរាក​ព្រោះ​មាន​ប្រជាជន​មក​ស្រែក​ទើប​ជន​ឈ្លាត​ឳ​កាស​នោះ​ភ័យ​ហើយ​រត់​គិចខ្លួន​បាត់​ស្រមោល​។​ក្រោយពេល​កើតហេតុ​ភាគី​ទាំងសង់ខាង​ធ្វើការ​សម្រប់សម្រួល​ដោយ​ភាគី​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ធ្វើការ​សូម​ទោស​ដល់​ភាគី​ម៉ូតូ​ហុងដា​ឌ្រី​ម ដើម្បី​បញ្ចប់រឿង​៕

1