ឃាត់ខ្លួនស្រ្តី៨នាក់ ពាក់ព័ន្ធនិងលេងល្បែងសុីសង

ខេត្តស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្ក្រាបអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ និងលក់ឆ្នោតវៀតណាម) នៅចំណុចបង្គោលគីឡូម៉ែតលេខ ៥២១ ផ្លូវជាតិលេខ ៩ ស្ថិតភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី១ខែមិថុនាឆ្នាំ ២០២១។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាប្រតិបត្តិការនោះ ឃាត់ខ្លួនបាន ស្រ្តីចំនួន៨នាក់។អ្នកលេងបៀរចំនួន៦នាក់ ស្រី និងអ្នកលក់ឆ្នោតវៀតណាមចំនួន២នាក់។
សមត្ថកិច្ចបានប្រាប់ទៀតថាក្រុមអ្នកលេងល្បែងដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនមានៈ
១/ឈ្មោះ សៀ លេង ភេទស្រី(ម្ចាស់ផ្ទះ)
ទី២/ឈ្មោះ កើត ធឿន ភេទស្រី
ទី៣/ឈ្មោះ សេង នឿន ភេទស្រី
ទី៤/ឈ្មោះ ទុយ ចាន់ថា ភេទស្រី
ទី៥/ឈ្មោះ ធី សុជាតិ ភេទស្រី
ទី៦/ឈ្មោះ ម៉េង នីម ភេទស្រី
ទី៧/ឈ្មោះ ផៃ ចាន់នី ភេទស្រី លក់ឆ្នោតវៀតណាម (អ្នកចាត់ចែងស៊ីសង)
៨/ឈ្មោះ សៅ សុភ័ណ ភេទស្រី អ្នកលក់ឆ្នោតវៀតណាម ។ ស្ត្រីជាប់ពាក់ព័ន្ធល្បែងស៊ីសងមានទីលំនៅភូមិកើតហេតុខាងលើ ។
វត្ថុតាងចាប់យករួមមាន៖១-ម៉ាស៊ីនគិត
លេខ០២គ្រឿង
២-សៀវភៅកត់ឆ្នោតវៀតណាម០៤
ក្បាល នឹងប៊ិចចំនួន ០២ដើម ។
៣-បញ្ជីកត់ឆ្នោតវៀតណាមចំនួន ៣៨ សន្លឹក
៤-លុយខ្មែរចំនួន២០ម៉ឺនរៀល និងលុយដុល្លារចំនួន5ដុល្លារ។
*វត្ថុតាងចាប់យកពីវង់បៀ
១-លុយខ្មែរចំនួន៦៥០០រៀល នឹងបៀចំនួន០២ ហូរ
២-កំរាលភួយចំនួន០២ផ្ទាំង ។
-បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើក៏សាងសំណុំរឿងបញ្ជូន ជនសង្ស័យចំនួន ០៨ ទៅអយ្យការចាត់ការតាមនីតិវិធី ៕