ស្ត្រីម្នាក់ត្រូវរថយន្ដក្រឡុកសុីម៉ង់ បើកកិនបណ្ដាលឲ្យស្លាប់ភ្លាមៗចោលកូន៤នាក់

0

សៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍នួយ បង្កឡើងដោយរថយន្ដក្រឡុកសុីម៉ង់ បើកកិនអ្នកជិះកង់ បណ្ដាលឲ្យស្លាប់មនុស្សចំនួនម្នាក់ភ្លាមៗ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង០៩:០០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ត្រង់ចំណុចផ្លូវបំបែកលូទឹកស្អុយ ស្ថិតក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា
ជនរងគ្រោះដែលស្លាប់ឈ្មោះ ប៉ៅ ជុំ ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរ អ្នកលាងចាន រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប(ជាស្រ្តីមេម៉ាយកូន០៤)។
សមត្ថកិច្ចបន្តថា ជនបង្កពុំស្គាល់អត្តសញ្ញាណ បើកបររថយន្ដក្រឡុកសុីម៉ង់ ម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ សៀមរាប 5A:0065 រត់គេចខ្លួនបាត់។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានកូនៗដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្ដស្វាយដង្គំ។
ដោយឡែករថយន្ដបង្ក និងកង់ជនរងគ្រោះ ត្រូវបាននគរបាលចរាចរណ៍ យកទៅរក្សាទុក ៕