Fears of environmental disaster as oil-laden ship sinks off Sri Lanka

កប៉ាល់ដឹកទំនិញគីមីផ្ទុកលើសទម្ងន់ ដែលបានលិចនៅឆ្នេរនៃប្រទេសស្រីលង្កា បានបង្កឲ្យមានក្តីបារម្ភជុំវិញគ្រោះមហន្តរាយបរិស្ថាន។ សេចក្តីរាយការណ៍ប៊ីប៊ីស៊ី បានឲ្យដឹងថា កប៉ាល់ X-Press Pearl ចុះបញ្ជីក្នុងប្រទេសសឹង្ហបុរី ត្រូវបានឆេះប្រមាណជិត២សប្តាហ៍មកនេះ នៅមុនពេលការពន្លត់បាន ក្នុងសប្តាហ៍នេះ។ ប្រេងរាប់ពាន់តោន អាចត្រូវលិចហៀរចូលក្នុងសមុទ្ទ ដែលបង្កឲ្យជីវិតធម្មជាតិនាក្បែរកន្លែងនោះ បានរងនឹងការបំផ្លាញ។ កងទ័ពជើងទឹកស្រីលង្កា និងប្រទេសឥណ្ឌា បានធ្វើកិច្ចការនេះរួមគ្នា រយៈពេលច្រើនថ្ងៃមកហើយក្នុងបំណងជួយពន្លត់ភ្លើង និងព្យាយាម រារាំងកប៉ាល់ឆេះនោះ មិនឲ្យខូចនិងមិនឲ្យលិចចូលក្នុងសមុទ្ទ ប៉ុន្តែធាតុអាកាសមិនល្អបានរារាំងនូវ កិច្ចប្រឹងប្រែងទាំងនោះ។ បណ្ឌិតបរិស្ថាន លោកស្រី អាចាន់ថា ប៉េរ៉េរ៉ា ត្រូវបានគេដកស្រង់សម្តីដែលនិយាយថា ការលិចនូវកប៉ាល់នោះត្រូវបានគេផ្សព្វផ្សាយជាអំពើបំផ្លាញបរិស្ថានដ៏ធ្ងន់ធ្ងរ។ មន្ត្រីប្រទេសស្រីលង្កា បានថ្លែងថា មូលហេតុនៃការឆេះកប៉ាល់នោះ គឹដោយសារតែការធ្លាយអាស៊ីដ នីទ្រីក៕