ពី​ធី​ចែក​អំណោយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេ​ម​រគ​ង្គ​

0

​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែសីហា​ឯកឧត្តម​ប្រាជ្ញ​ចន្ទ​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ត្បូងឃ្មុំ​និង​មន្ត្រីរាជការ​ជំវិញ​សាលាខេត្ត​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​បងប្អួន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសា​ទឹកជំនន់​មាន​ចំនួន​ពីរ​ឃុំ​គឺ​ឃុំ​ជី​រោទ៍​ទី​១​និង​ឃុំ​ទន្លេ​បិទ​និង​មាន​ចំនួន​១១៤៨​គ្រួសារ​។​

​ឯក​ឧត​ម្តបា​ន​មានប្រសាសន៍​ឲ្យដឹងថា​នេះ​ជា​ទី​២​ហើយ​ដែល​បាន​នាំ​អំណោយ​មក​ចែក​ជូន​បងប្អូន​
​ប្រជាពលរដ្ឋ​ចំនួន​ពី​ឃុំ​មាន​ចំនួន​១១៤៨​គ្រួសារ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម​ន​បរ័​២​ហើយ​លើក​ទី​មួយ​នៅ​ទី​ទួល​សុ​វត្ថ​ភាព​នេះ​ដែរ​កាលពី​ថ្ងៃ​ទី​០៦​ខែសីហា​កន្លងទៅនេះ​បានធ្វើការ​ចែក​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសា​ទឹកជំនន់​មាន​ចំនួន​១៥០០​គ្រួសារ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២០
​គីឡូក្រាម​មាន​ទឹកត្រី​ទឹកស៊ីអ៊ីវ​និង​នំ​បរ័ហើយ​ឯកឧត្តម​បាន​បន្តទៀ​ត​ថា​ទោះបីជា​អំណោយ​ទាំងនេះ​មាន​លក្ខណះ​តិចតួច​ក៏​ពិតមែនក៏​ជា​ការជួយ​កាត់បន្ថយ​ការលំបាក​របស់​បងប្អូន​ដែល​ជួបប្រទះ​ការ​ខ្ចាស់​ខាត​នូវ​រដូវ​គ្រោះទឹកជំនន់​នេះ​បាន​ខ្លះ​ដែរ​បន្ទាប់មក​ឯកឧត្តម​ក៏ដូចជា​
​មន្ត្រីរាជការ​ទាំងអស់​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ប្រជា​លព​រដ្ឋ​ទាំងអស់​ឲ្យ​ចេះ​ថែរក្សា​អនាមយ័​សុខភាព​កុំឲ្យ​មាន​ជំងឺ​ដង្កាត់​កើតឡើង​នា​ពេល​នេះ​និង​ពេល​ទឹក​ស្រក​ទៅ​វិញ​កំ​ឲ្យ​កើត​មាន​ជំងឺ​ផ្សេៗ​ឲ្យសោះ​ត្រូវ​ហូប​ទឹក​ឆ្អិន​ឲ្យបាន​ទៀងទាត់​គ្រប់គ្នាៗ​ផងដែរ​។​ហើយ​នៅ​រដូវ​ទឹកជំនន់​នេះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៤​ឃុំ​ដែល​រង​ផលប៉ះពាល់​និង​បង្ករ​ឲ្យ​បាក់​ច្រាំង​ទន្លេ​ជំរៅ​១០​មែត្រ​គុណ​១០០​មែត្រ​រងរបួស​កុមារ​២​នាក់​ពស់​ចឹក​មនុស្ស​ម្នាក់​និង​ស្លាប់​ដោយសារ​លង់ទឹក​១​នាក់​ងាប់​ក្របី​១​ក្បាល​រុះរើ​ផ្ទះ​ចេញពី​ច្រាំង​ចំនួន​២១​ខ្នង​ផ្ទះ​ប៊ើង​តាម​ទឹក​ចំនួន​៧​ខ្នង​ខូចខាត​ផ្លូវលំ​ចំនួន​២៥​ខ្សែ​និង​ដំណាំ​កសិកម្ម​អស់​រាប់​មួយ​ពាន់​ហិច​តា​ទៀតផង​។​ចំណែក​ព្រឹក​នេះ​ដែរ​ឯកឧត្តម​អភិបាលខេត្ត​និង​ក្រុម​ការងារ​បាន​អញ្ជើញ​ចុះ​ទៅ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ឃុំ​បឹង​ប្រួល​និង​ឃុំ​ពាម​ជន្លាំ​ង​ហើយក៏​មាន​នាំយក​អំណោ​យ​មួយចំនួន​យក​ទៅ​ចែកជូន​ដល់​បងប្អូន​នៅ​ទីនោះ​ជា​បន្ត​ទៀត​ផង​ដែរ​។​គួរ​រំលឹក​ផងដែរ​ថា​នៅ​សាលាខេត្ត​ត្បូងឃ្មុំ​កាលពី​រសៀល​ថ្ងៃ​ទី​១១​ខែ​សីហា​ឆ្នាំ​២០១៤​នេះ​អង្ការ​ការី​តាស់​កម្ពុជា​បាន​ធ្វើ​ការផ្តល់​អំណោយ​ជូន​ដល់​ឯកឧត្តម​អភិបាលខេត្ត​ត្បូងឃ្មុំ​នៅ​សម្ភា​រះ​មួយចំនួន​ដូចជា​ធុង​ទឹកស្អាត​ចំនួន​៤​ចំណុះ​២០០០​លីត្រ​បង្គន់​ច​ល​ត័​៤​ទូក​ម៉ាស៊ីន​កំលាំង​១៨​សេះ​១​និង​អាវ​ពោង​ចំនួន​៥​ទុក​សំរាប់​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​
​ដែល​ជួបប្រទះ​នូវ​ការលំបាក​នា​រដូវ​ទឹកជំនន់​នេះ​ផងដែរ​។​
1