បុរសម្នាក់ បានធ្លាក់ពីលើអាគារមួកន្លែងដែលកំពុងតែសាងសង់ បណ្ដាលឱ្យស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់ បានធ្លាក់ពីលើអាគារមួយកន្លែងដែលកំពុងដែលសាងសង់ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤០ព្រឹក ថ្ងៃទី១៧ ខែមីថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧៦ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សែម វិបុល ភេទប្រុស អាយុ ២០ឆ្នាំជាង ជាជនជាតិខ្មែរ។

បើតាមប្រភពព័ត៌មានពីលោកពូម្នាក់ បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសជនរងគ្រោះកំពុងតែផ្សារដែកនៅខាងលើដំបូលអាគារ ហើយពេលនោះ ជនរងគ្រោះធ្វើការមិនបានដាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវនោះទេ ក៏ស្រាប់តែមួយសន្ទុះក្រោយមក បុរសខាងលើបានធ្វើការមិនប្រយ័ត្ន ក៏បានធ្លាក់ពីខាងលើអាគារចុះមកក្រោម បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង។ ក្នុងករណីនេះដែរ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងកេងកង៣ បានចុះមកឃាត់ខ្លួនមេការដ្ឋាន ដែលសាងសង់ខាងលើ ដើម្បីធ្វើការសាកសួរនាំបន្ត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានធ្វើការទំនាក់ទំនងទៅខាងគ្រូពេទ្យ ដើម្បីឱ្យចុះមកធ្វើតេស្តសំណាក ដោយធ្វើរួចមិនឃើញមានការឆ្លងជំងឺកូវីដ១៩ ក៏បានឱ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យត្រួតពិនិត្យសពរួចរាល់ ក៏ប្រគល់សពឱ្យសមត្ថកិច្ច ដើម្បីរង់ចាំសាច់ញាតិ និងក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យបានប្រពៃណី៕ ដោយ ឆៃហួត