លោកឧកញ៉ា ទៀ វិចិត្រនាំយកថវិកា ចំនួន ២០,០០០ ដុល្លា ឧបត្ថម្ភសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ៣០ខែ មិថុនា ឆ្នាំ ២០២១ បាននាំយកថវិកា ចំនួន ២០,០០០ ដុល្លាអាមេរិក(ពីរម៉ឺនដុល្លាអាមេរិក) ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងកសាងធនធានរបស់សង្គម»ដើម្បីយកទៅប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។
ជាមួយគ្នានេះក្នុងព្រឹកថ្ងៃដ៏ដែលនោះក៏មានលោកឧកញ្ញ៉ាចំនួន៣រូបផ្សេងទៀតរូមនិងសប្បុរសជន.មន្រ្តីរាជការបាន នាំយកថវិកាជួនដល់សាខាកាកបាទក្រហម កម្ពុជាខេត្តព្រះសីហនុផងដែរ ។ ក្នុងនោះ.លោកឧកញ៉ា គុយ ណាត អនុប្រធានកិត្តិយសសាខា និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៣.៥០០ដុល្លារអាមេរិក។ លោក ឧកញ៉ា ស៊ុន រី អនុប្រធានកិត្តិយសសាខា និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៣.៥០០ដុល្លារ អាមេរិក។ លោក ឧកញ៉ា តាន់ កាត់ អនុប្រធានកិត្តិយសសាខា និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៥.០០០ ដុល្លារ អាមេរិក។
លោក លៀម សុដាអភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានកិត្តិយសសាខា កាកបាទ ក្រហម កម្ពុជាខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភថវិកាចំនួន ១.០០០.០០០រៀល។៦-លោក ឌុំ នឿន អាហារដ្ឋាន អង្គរប៊ិច អូរឈើទាលដែលបានឧបត្ថម្ភថវិកាចំនួន ១.០០០ដុល្លារអាមេរិក។លោក ឆាយ សុគន្ធដា អភិបាលស្រុក ស្ទឹង ហាវនិងលោកស្រីដែលបានឧបត្ថម្ភថវិកាចំនួន២០០.០០០រៀលនិង៥០០ដុល្លារអាមេរិក។អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្ទឹងហាវ ដែលបានឧបត្ថម្ភថវិកាចំនួន ៥.៥៨៣.០០០រៀលនិង២.១០០ដុល្លារអាមេរិក។
នាឱកាសនោះ លោក គួច ចំរើនប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបាន មានប្រសា សន៍ថ្លែងអំណរអគុណ ចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សប្បុរ សជន ទាំងអស់ ដែលបានបរិច្ចាគថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលកំពុងត្រូវ ការចាំបាច់។សកម្មភាពនេះបានឆ្លុះបញ្ចាំអោយឃើញថាគឺជាការចូលរួមចំណែកយ៉ាងសកម្មជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងជួបការលំបាក រួមទាំង អ្នកដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍(សហគមន៍២០កុម្ភៈ)និងប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុ៕នាគសមុទ្រ