អាជ្ញាធរខេត្តឧត្ដរមានជ័យ ប្រកាសរកឃើញករណីកូវីដ-១៩ ចំនួន៧៥ ករណី (០៦ករណី សហគមន៍ និង៦៩ ករណីនាំចូលពីប្រទេសថៃ) និងជាសះស្បើយចំនួន ០៧ នាក់ បន្ថែមទៀត

អាជ្ញាធរខេត្តឧត្ដរមានជ័យ ប្រកាសរកឃើញករណីកូវីដ-១៩ ចំនួន៧៥ ករណី (០៦ករណី សហគមន៍ និង៦៩ ករណីនាំចូលពីប្រទេសថៃ) និងជាសះស្បើយចំនួន ០៧ នាក់ បន្ថែមទៀត។
រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៧៥ ករណី បន្ថែមទៀត នាថ្ងៃពុធ ០៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។ ដោយគិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥៩២ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៥២០ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៦៣ករណី និងបានព្យាបាលជាសះស្បើយចំនួន ១០៦ នាក់ កំពុងសម្រាកព្យាបាលចំនួន ៤៨៤ នាក់ និងស្លាប់ចំនួន ០២នាក់។