មហាជនរងចាំមើលតើស្នងការខេត្តកំពង់ធំ មានសមត្ថភាពហ៊ានបង្រ្លាបបនល្បែង​ស៊ីសងបៀអាប៉ោងក្នុងឃុំត្រពាំងឬស្សី ដែរឬទេ?

0

ខេត្ត​កំពង់ធំ.បនល្បែង​ស៊ី​សង.ដុះស្លែ​ បៀរ​អាប៉ោង​ បានចាប់ផ្តើមបើក ជាហូរហែ​ ក្នុង​ខេត្ត​កំពង់ធំ​ តែបនល្បែងស៊ីសងទាំងនេះ ពុំត្រូវបានសមត្ថកិច្ចបង្រ្កាប​នោះឡើយ​ បែរជា​ទុកឨកាសឲ្យ ក្រុម​អ្នក​ញៀន​ល្បែង​ បង្កើត​ការ​ជួបជុំគ្នា​ផ្សងសំណាង​ ដែល​ជា​ការ​អ​នុវត្តផ្ទុយពីវិធានការ3កុំ 3ការពាររបស់​សម្តេច​តេជោ​ហ៊ុន​សែន​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា។

ជាក់ស្តែង​នៅរសៀលថ្ងៃទី ១ខែ​កក្តដា​ឆ្នាំ​២០២១ ខេមរា. បានចុះថតបនល្បែង​ស៊ី​សង.ដែល​កំពុង​តែ.បង្វក់ស្មារតីក្រុមអ្នកញៀនល្បែង ស្ថិត​នៅ​ភូមិ​ថ្នល់​បែក.ឃុំត្រពាំង​ឬស្សី​ស្រុកកំពង់ស្វាយ ខេត្ត​កំពង់ធំ​ ដែល​មាន​ម្ចាស់​ឈ្មោះ​ចែនី.ប្តី​ឈ្មោះ​ហាក់​ និង​មាន​មេធំនៅពីក្រោយខ្នង ឈ្មោះ​អាន​ ដែល​ជាបុរសកំពូលល្បែងក្នុងខេត្តកំពង់ធំ​ និងមិនដែលចេះខ្លាចញញើតពីច្បាប់នោះឡើយ។
ចែនី.និងលោក​ហាក់​ ដែលជាម្ចាស់ទីតាំងបានប្រាប់ឲ្យដឹងថា លោកបានរត់ការដាក់កញ្ចប់ជូន មេធំៗអស់ហើយ ទើបអាចលេងបាន ហើយលោកមិនដែលខ្លាចនោះឡើយដោយសារតែសមត្ថកិច្ចបាន អនុញ្ញាត​ឲ្យគាត់បើកកន្លែងល្បែងស៊ីសងនេះ។
លោក​ កែ​ កញ្ចនា អធិការ​ស្រុក​កំពង់ស្វាយ.បានឲ្យដឹងតាមទូរស័ព្ទថា លោកពិតជាពុំបានទទួលលុយកាក់ពីបនល្បែងនេះនោះទេ 2 ថ្ងៃ​មុនលោកបានឲ្យកម្លាំងចុះទៅហាមម្តងដែរ តែមិនព្រមឈប់​បែរជានាំគ្នាលេងបន្ត លោកបានបន្តថា និងឲ្យកម្លាំងចុះទៅហាមឃាត់ឥលូវនេះ។
ឯកឧត្ដម​ សុខ​លូ​ អភិបាលខេ​ត្តកំពង់ធំ.និងជាប្រធានគណបញ្ជាការឯកភាពខេត្តកំពង់ធំ បានឆ្លើយតបតាម ប្រព័ន្ធ​តេឡាក្រាម​នៅថ្ងៃទី​១ខែកក្កដា​ឆ្នាំ​2021​
ថាបញ្ជាឲ្យកម្លាំងចុះបង្រ្កាប​ បនល្បែង​ស៊ី​សង​នេះ​។

មហា​ជន.កំពុង​តែ​រង់ចាំ​មើល​ថា​តើ.សមត្ថកិច្ច​ខាងណា​ខ្លះ​ ហ៊ានទៅបង្រ្លាបបន់ល្បែងស៊ីសង​ របស់​ចែនី​ ខណៈ​ពេលដែល​ម្ចាស់​បនល្បែង​ថា.បានទទួល​កញ្ចប់​រួចរាល់ជារៀងរាល់ខែ៕
ដោយ​ប៊ុន រដ្ឋា