រដ្ឋបាលខេត្តកំពង់ចាម បន្តទទួលអំណោយពី សប្បុរសជន ដេីម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ និង ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត រួមនឹង អភិបាល រង ខេត្ត នារសៀល ថ្ងៃ ទី ១ ខែកក្កដា ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ទទួល អំណោយ ជា សម្ភារ ពី សប្បុរសជន ដែល បាន ចូលរួម ជាមួយ រាជរដ្ឋាភិបាល ដេីម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ខណៈ កម្ពុជា កំពុង ស្ថិត ក្នុង ដំណាក់កាល រួមគ្នា ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ដ៏ កាច សាហាវ នេះ ។

ឆ្លៀត ក្នុង ឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងអំណរគុណ និង ជូនពរ ដល់ សប្បុរសជន ដែល បាន ឧបត្ថម្ភ គាំទ្រ ដល់ គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ឆ្លង រាតត្បាត ដ៏ កាច សាហាវ នេះ ហើយ ក៏ជាការជួយរំលែកទុក្ខលំបាក និង ការខ្វះខាត របស់បងប្អូន ពលករ ចំណូល ស្រុក ក៏ដូចជា អ្នក ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០កុម្ភៈ ដែល កំពុង ធ្វើចត្តាឡីស័ក ផង ដែរ ។

គួរ បញ្ជាក់ ផង ដែរថា ពិធី ប្រគល់ និង ទទួល អំណោយ នេះ ដោយ លោក ឧកញ៉ា ផែ ហុកឈួន និង លោក ឧកញ៉ា អ៊ឹង ស៊ីស្រ៊ន បាន ជួយ ឧបត្ថម្ភ ទឹក បរិសុទ្ធ Oral ចំនួន ២០០កេស និង ក្រុមហ៊ុន ភេសជ្ជៈ កម្ពុជា កូកាកូឡា បាន ជួយ ឧបត្ថម្ភ ភេសជ្ជៈ កូកាកូឡា ចំនួន ១០០កេស ។ ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ប្រគល់ ភេសជ្ជៈ ខាងលើ ជូន ក្រុម គ្រូពេទ្យ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ នៅ តាម គោលដៅ និមួយៗ ផងដែរ ៕