បុរសម្នាក់បានរងរបួសធ្ងន់ដោយសារជាន់មីនផ្ទុះដាច់ជើងឆ្វេង និងជើងស្តាំងបែកប្រអប់!

ព្រះវិហារ៖ បុរសម្នាក់ នៅក្នុងចំណោម ពលរដ្ឋ៥នាក់ បាននាំគ្នាដើររកកាប់ចុងផ្តៅមិនបានប្រយ័ត្នជាន់មីនស្មាច់ ផ្ទុះរងរបួសធ្ងន់ ដាច់ជើងឆ្វេងម្ខាង និងជើងស្តាំបែកប្រអប។

ក្រោមការអន្តរាគមន៍ជួយសង្គ្រោះ ពីកម្លាំងកងពលតូចលេខ៨ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងយករថយន្តសាមុយរ របស់អង្គភាព ដឹកនាំយកមកសង្គ្រោះបទ្ទាន់នៅមន្ទីពេទ្យសម្តេចតេជោហ៊ុនសែនស្រអែម។

ករណីនេះកើតឡើងកាលពីវេលាម៉ោង១១.៣៥នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ចំងាយពីផ្លូវជាតិ ៣២០ម៉ែត្រ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដោយជនរងគ្រោះមានឈ្មោះ វិន ឃាម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បច្ចុប្បន្នជនរងគ្រោះ កំពុងដេកសម្រាកព្យាបាលជម្ងឺនៅនឹងមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ៕ សួនលីណា