មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចែកជូននៅទុនសហវិនិយោគ គាំទ្របណ្ដុំអាជីវកម្ម ចិញ្ចឹមមាន់ដល់បងប្អូនប្រជាកសិករ ចំនួន ៣ឃុំក្នុងស្រុកព្រៃនប់

0

ខេត្តព្រះសីហនុ៖ ទុនសហវិនិយោគគាំទ្រដល់បណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេស កសិកម្ម ថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹក ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២១នេះ បានធ្វើការចែកជូន បងប្អូនប្រជាកសិករ ចំនួន ៣ឃុំក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងនាម លោកជាប្រធានគ្រប់គ្រង អនុកម្មវិធីផ្សព្វផ្សាយ បច្ចេកទេសសិប្បកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ហៅកាត់ថា អាស្ប៉ាយ)ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។បច្ចុប្បន្នកំពុងប្រព្រឹត្តនៅក្នុងឃុំទួលទទឹង និងឃុំព្រៃនប់ ព្រមទាំងឃុំជើងគោ នៃស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម បានបន្តទៀតថា ក្នុងការចែកទុនសហវិនិយោគជូនដល់ បងប្អូន ប្រជា កសិករក្នុងគោលបំណងលើកទឹកចិត្តនិងជំរុញឱ្យមានសន្ទុះអភិវឌ្ឍវិស័យកសិកម្មកាន់តែរីកចម្រើនឡើង ជាពិសេសការជំរុញ ការដាំដុះ ការចិញ្ចឹមសត្វនិងវារីវប្បកម្ម ព្រមទាំងការកែច្នៃផលិតផលកសិកម្ម ដើម្បីធានា បាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ បង្កើតឱកាសការងារក្នុងវិស័យផលលិតកម្ម កសិកម្ម ក្នុងក្របខ័ណ្ឌបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ប្រើប្រាស់រយៈពេល ខ្លី ចំណាយដើមទុនតិចទទួលបានផលកម្រៃច្រើន ពិសេសរក្សាបានសន្តិភាពប្រក្រតី តាមជីវភាព គន្លងថ្មីក្នុង អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។
ការអនុវត្តនូវកម្មវិធីសិក្សាបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE )នៅក្នុងឆ្នាំ២០២០ កន្លងមកនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានអនុវត្តសកម្មភាព ក្នុងស្រុកគោលដៅចំនួន ៣ស្រុកដែលមាន ១៥ឃុំ និងបង្កើតបណ្ដុំអាជីវកម្មបានចំនួន ៩បណ្ដុំអាជីវកម្ម ស្មើនឹង ៤២៩គ្រួសារ ដែលមានស្ត្រីជាមេគ្រួសារចំនួន ១១២គ្រួសាររួចមកហើយ ដែលក្នុងនោះរួមមាន៖-បណ្ដុំអាជីវកម្ម ដំណាំបន្លែចំនួន ២បណ្ដុំ- បណ្ដុំអាជីវកម្មចិញ្ចឹមមាន់ចំនួន ២បណ្ដុំ-បណ្ដុំអាជីវកម្មចិញ្ចឹមត្រីចំនួន ៣បណ្ដុំ -បណ្ដុំ អាជី វកម្មកែច្នៃបង្គាក្រៀចំនួន ១បណ្ដុំ-បណ្ដុំអាជីវកម្មកម្មបកសាច់ក្ដាមចំនួន ១បណ្ដុំ។ ហើយដោយឡែក ក្នុងឆ្នាំ ២០២១នេះ មន្ទីរកសិកម្មបានបន្តអនុវត្តកម្មវិធីបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្នុងនោះមន្ទីរកសិកម្ម បាននឹងកំពុងអនុវត្តសកម្មភាពក្នុងស្រុកគោលចំនួន ៣ស្រុកដែលមាន ១៥ឃុំ ដោយបានបង្កើតបណ្ដុំអាជីវកម្មបានចំនួន ១៧បណ្ដុំអាជីវកម្មបន្ថែមទៀត ដែលស្មើនឹង ៨៤៥គ្រួសារ ៕នាគសមុទ្រ