ពិធី​បើក​វេទិកាសាធារណៈ​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​

0

​សៀមរាប​៖​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១២៨៦​នាក់​ដែល​រស់នៅក្នុង​ឃុំ​ស្វាយស ស្រុក​វ៉ារិន​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២១​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៤​កន្លងទៅនេះ បាន​ចូលរួម​ក្នុង​ពិធី​បើក​វេទិកាសាធារណៈ​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​និង​ពិធី​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​១២៨៦​នាក់​ផងដែរ​។

​ដោយ​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោកស្រី យ៉ុង ផា​រី អភិបាលរង​ស្រុក​វ៉ារិន លោក​វរសេនីយ៍ត្រី ណុប សារ៉ាក់ អធិការនគរបាល​ស្រុក និង​មានការ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី តំណាង​មន្ទីរ​អង្គភាព​ស្ថាប័ន​អាជា្ញធរ​មូលដ្ឋាន ក៏ដូចជា​នគរបាល​ជំនាញ​ដែល​ពាក់​ព័​ន្ឋ​ក្នុងការ អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បាន​ចូលរួម យ៉ាងច្រើន​ផងដែរ​។​

ដោយ​កម្មវិធី​នេះ​បាន​ប្រារព្វ​ធ្វើឡើង​គឺ​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​បងប្អូន​ទាំងអស់​បាន​យល់ដឹង​កាន់តែច្បាស់​បន្ថែមទៀត​ក្នុងការ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែលមាន​លក្ខណ​:​សម្បត្តិ​ទាំង​៩​យ៉ាង​ដើម្បី​យើង​រួមគ្នា​ពិភាក្សា រក​គន្លឹះ​ល្អៗ​យកទៅអនុវត្ត​បន្ត​ក្នុង​ការបង្ការ​ទប់ស្កាត់​និង​ធ្វើការ​បង្ក្រាប​ឲ្យ​បាន ទាន់ពេលវេលា​នៅ​រាល់​បទល្មើស​ទាំងឡាយណា​ដែល​បំ​រ៉ុង​និង​កើតមានឡើង​នៅក្នុង​មូលដ្ឋាន​របស់​បងប្អូន​ដើម្បី​យើង​ធានាបាន​នូវ​ការកាត់បន្ថយ​បទល្មើស​គ្រប់​ប្រភេទ​ដែល​នៅ​សេសសល់​ប​ន្តិ​បន្តួច​អោយ​អស់ពី​ភូមិ​ឃុំ​របស់​យើង​។​

ក៏ដូចជា​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការចូលរួម​សហការ​ណ៍​គ្នា​បន្តទៀត​ជាមួយ​សមត្ថកិច្ច​និង​អា​ជ្ងា​ធរមាន សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់​ក្នុងការ​ផ្តល់​ព៌​ត​មាន​ជូន​ដល់​សមត្ថកិច្ច​បន្ត​ជំរុញ​លើ​ចលនា ប្រជា​ការពារ​ភូមិ​ឃុំ ក៏ដូចជា​សូម​ឲ្យ​បងប្អូន​ដែល​មានមុខ​នៅទីនេះ​បន្ត​ផ្សព្វផ្សាយ​គោល នយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ផ្សេងទៀត ដែល​មិនទាន់ បាន យល់​ជ្រាប​ច្បាស់​ឲ្យ​ពួកគាត់​បាន​យល់​ស៊ី​ជំរៅ​និង​គ្រប់​រូបភាព​សំដៅ​រួមការ​កាត់បន្ថយ​បាន​នូវ​បទល្មើស គ្រប់ ប្រភេទ រក្សាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សា​ធា​រណះ​ឲ្យ បាន​កាន់តែ​ល្អប្រសើរ​ថ្វេ​រ​ឡើង​។​

ស្រប​ពេលដែល​ប្រទេសជាតិ​របស់​យើង​កពុង​តែមាន​ភាព​រីកចំរើន​លើ​គ្រប់​វិស័យ​ដោយ​ឥតឈប់ឈរ​ក្រោម​ការដឹកនាំ​ប្រទេស​ប្រកបដោយ​គិ​តិ​បណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​បន្ត​មក​គណ​:​អធិបតី​ក៏បាន​ធ្វើការ​ចែកជូន​នៅ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១២៨៦​នាក់​ផងដែរ​ដោយ​គណ​:​អធិបតី​ទាំងអស់​ក៏បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​បងប្អូន​បន្ទា​ប់​ពី​ទទួលបាន​នៅ​អត្តសញ្ញាណប័ណ្ណ​នេះហើយ​ត្រូវយក​ទៅប្រើ​ប្រាស់​ឲ្យ​បានល្អ​កុំ​ឲ្យ​មានការ​ខូចខាត​ឫ​ក៏​បាត់បង់​ព្រោះ​អត្តសញ្ញាណប័ណ្ណ​នេះ​វា​មាន​តំ​ម្លៃ​ណាស់​សម្រាប់​បងប្អូន​យកទៅ​ប្រើការ​ក្នុងករណី​ចាំបាច់​ផងដែរ​៕ ​

ដោយ លោក ខេង ខេមរា​ ​photo 1 photo 2 photo 3 photo 4 photo 5