ប្រជាពលរដ្ឋរស់នៅឃុំខ្វាវស្រុកជីក្រែង បានទទួលការចាក់វ៉ាក់សាំងប្រឆាំងការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ម្ជុលទី១ ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

ខេត្តកំពង់ធំ៖ ឧត្ដមសេនីយ៍ទោសោម  ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសំណេះសំណាលប្រគល់ភារកិច្ច និងជូនដំណើរក្រុមគ្រូពេទ្យ រួមទាំងក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ ចំនួន៣៦នាក់ ទៅកាន់សមរភូមិចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ជូន ប្រជាពលរដ្ឋនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបជាថ្មីបន្ថែមទៀត។

ដោយអនុវត្តបទបញ្ជា ឯកឧត្ដមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី ៤ ក្រោយពីបានបិទបញ្ចប់ការចាក់វ៉ាក់សាំងម្ជុលទី១ ជូនប្រជាពលរដ្ឋចំនួនជិត៩.០០០ នាក់ នៅ២ឃុំ របស់ ស្រុកប្រាសាទបាគង ខេត្តសៀមរាបរួចរាល់ បានបន្តដំណើរទៅកាន់សមរភូមិចាក់វ៉ាក់សាំងម្ជុលទី១ ជូនប្រជាពលរដ្ឋ រស់នៅឃុំខ្វាវ ស្រុក ជីក្រែង  ខេត្តសៀមរាប   នៅព្រឹកថ្ងៃទី២៥  ខែកក្កដា ឆ្នាំ២០២១។

ឧត្ដមសេនីយ៍ទោសោម ស៊ុន មានប្រសាសន៍ថា ដើម្បីឆ្លើយតបតាមបទបញ្ជារបស់ថ្នាក់លើ ឲ្យមានប្រសិទ្ធភាពក្រុមគ្រូពេទ្យនិងក្រុមការងារទាំងអស់ ត្រូវបំពេញភារកិច្ចប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់តាមផ្នែកជំនាញនីមួយៗ ដែលបានប្រគល់និងត្រូវប្តេជ្ញាចិត្តដាច់ខាត ដោយឆន្ទៈមុះមុតក្នុងការប្រយុទ្ធ ប្រឆាំងជាមួយខ្មាំងឥតស្រមោលនៅលើសមរភូមិ នៃការចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ជូនប្រជាជនដោយឥតលក្ខខណ្ឌ ដោយត្រូវធ្វើយ៉ាងណា ឲ្យប្រជាជនយើងទទួលបានវ៉ាក់សាំងចូលក្នុងខ្លួនឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតគាត់ជៀសផុតពីការឆ្លងជំងឺកូវីដ១៩ដ៏កាចសាហាវនេះ  ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់ក្រុមគ្រូពេទ្យនិងក្រុមការងារទាំងអស់ ត្រូវ ប្រុងប្រយ័ត្នជាប់ជានិច្ច ដោយមិនត្រូវធ្វេសប្រហែសក្នុងមួយវិនាទីណាឡើយ ក្នុងការការពារខ្លួនឯងម្នាក់ៗ ដោយ ត្រូវអនុវត្តន៍តាមវិធានការ របស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ និង៣កុំ របស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន ឲ្យបានម៉ុងម៉ាត់ជាទីបំផុត   ។

ឧត្តមសេនីយ៍ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ជូននូវបរិក្ខា ពេទ្យសម្រាប់ការពារខ្លួនក្នុងពេលបំពេញភារកិច្ច និងឧបត្ថម្ភជូននូវស្បៀងអាហារនិងថវិកាសម្រាប់ ដោះស្រាយ ជីវភាពប្រចាំថ្ងៃជូនក្រុមគ្រូពេទ្យ និងក្រុមការងារព្រមទាំងបានលើកទឹកចិត្តជូនដំណើរបងប្អូន ឆ្ពោះទៅកាន់សមរ ភូមិប្រយុទ្ឋប្រឆាំងនឹងខ្មាំងកូវីដ១៩ ដើម្បីការពារអាយុជីវិតប្រជាជនប្រកបដោយជោគជ័យ។

ដោយ ប៊ុន រដ្ឋា